វៀតណាមនិងតង់សានីជំរុញកិច្ចសហប្រតិបត្តិការ

វៀតណាមនិងតង់សានីជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1
ប្រធានាធិបតីតង់សានី លោក Jakaya Mrisho Kikwete

          (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតង់សានី នៅ
វៀតណាម នាព្រឹកថ្ងៃទី២៨ តុលា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សា
ហកម្មវៀតណាមរួមសហការជាមួយមជ្ឈមណ្ឌលវិនិយោគ​តង់សានី រៀបចំជំនួប
ប្រាស្រ័យពិភាក្សារវាងអង្គភាពអាជីវកម្មនៃប្រទេស​ទាំងពីរ។ ថ្លែងមតិនៅទីនេះ ប្រ
ធានាធិបតីតង់សានី លោក Jakaya Mrisho Kikwete អះអាងថា៖ ដំណើរទស្សនកិច្ច
នៅវៀតណាមលើកនេះរបស់គណៈប្រតិភូតង់សានីគឺសំដៅ​ស្វែងរក​ឱកាសសហ
ប្រតិបត្តិការជាមួយវៀតណាម ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ​វិនិយោគរវាងប្រទេស
ទាំងពីរ។ ប្រធានាធិបតី ​Jakaya Mrisho Kikwete បានអះអាងថា៖តង់សានីជាសមា
ជិកនៃសម្ព័ន្ធសមាគម​សេដ្ឋកិច្ចទ្វីប​អាហ្វ្រិក ដោយមានសមាជិកចំនួន១៤ ហើយនេះ
នឹងជាលក្ខណះងាយស្រួលដើម្បីបណ្ដាអង្គភាពអាជីវកម្មវៀតណាមជ្រៀតចូល​ទី
ផ្សារដោយមានចំនួនប្រជាជនជាង៤០០​លាននាក់នេះ និងតង់សានីក៏គឺជាច្រកទ្វា១ដើម្បីវៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយ​​សហគមន៍អឺរ៉ុបផងដែរ។

          រីឯខ្លួនវិញ អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក 
Hoang Van Dung បានអោយដឹងថា៖ វៀតណាមនិងតង់សានី​មានវិស័យជាច្រើន
ដែលអាចសហប្រតិបត្តិការជាមួយគ្នា ពិសេសគឺវិស័យកសិកម្ម សុខាភិបាល អប់រំ
…លៗ។ ជំនួបពិភាក្សាលើកនេះបានបើកចេញបណ្ដា​ឱកាសធ្វើអាជីវកម្មល្អជាង
សំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុង​

នាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ