វៀតណាមនឹងថៃដាក់គោលដៅបង្កើនខ្លាំងតំលៃប្រាក់ពាណិជ្ជកម្ម

(VOVworld) - សម័យប្រជុំលើកទី២របស់គណៈកម្មាធិការចម្រុះពាណិជ្ជកម្មវៀត
ណាម-ថៃបានប្រព្រឹត្តទៅនាថ្ងៃទី២២ កក្កដា នៅរាជធានីបាងកករបស់ថៃ ក្រោម
សហអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang
និងសមភាគីថៃលោក Chatchai Sarikulya។ថ្លែងមតិជាមួយមជ្ឈ ដ្ឋានសារព័ត៌មាន
​លោក Chatchai បានឲ្យដឹងថាថៃនិងវៀតណាមបានឯកភាព លើគោលដៅទទួល
បានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន២០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០
កើនពីកំរិតជិត១២ពាន់លានដុល្លាអាមេរិកនាឆ្នាំទៅមិញ។
វៀតណាមនឹងថៃដាក់គោលដៅបង្កើនខ្លាំងតំលៃប្រាក់ពាណិជ្ជកម្ម - ảnh 1
(រូបថត៖moit.gov.vn)

តាមលោក Chatchai ថា ដើម្បីទទួលបានគោលដៅពោលខាងលើ ភាគីទាំង២បាន
ឯកភាពលើផែនការធ្វើសកម្មភាព១ស្ដីពីកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ
ក្នុងដំណាក់កាល២០១៥-២០២០។ភាគីទាំង២ក៏បានពិភាគ្សាអំពីលទ្ធភាព ជំរុញ
កិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ចរាចរណ៍ ធនាគារ ថាមពលនិងពលកម្ម
ជាដើម។

នៅសម័យប្រជុំនេះដែរ តំណាងវៀតណាមនិងថៃក៏បានអះអាងនូវគោលបំណង
បង្កើនកិច្ច សហប្រតិបតិ្តការនៅវេទិការពហុភាគីនានាដូចជា អាស៊ាន APEC WTO
 ផងដែរ ជាពិសេស គឺក្នុងកាលៈទេសៈសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងត្រូវបាន
បង្កើតឡើងនាចុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ