វៀតណាមនិងបារាំងជំរុញកិច្ចសហប្រតិបតិ្តការអប់រំ

(VOVworld) - ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៩ មិថុនា រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាល
វៀតណាមលោក Pham Vu Luan បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណៈ
រដ្ឋបារាំងសំដៅជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីក្នុងវិស័យអប់រំ​ បណ្ដុះបណ្ដាលនិង
ចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃសហគមន៍ភាសាបារាំង អំពីការអភិវឌ្ឍន៍ឌីជីថលក្នុង
លំហមហាវិទ្យាល័យ។សន្និសីទនេះជាការផ្ដើមគំនិតរបស់បារាំងនិងអង្គការអន្តរ
ជាតិភាសាបារាំង (OIF) ឧបត្ថម្ភ ដោយអង្គការមហាវិទ្យាល័យភាសាបារាំង (AUF)។
វៀតណាមនិងបារាំងជំរុញកិច្ចសហប្រតិបតិ្តការអប់រំ - ảnh 1
លោក Pham Vu Luan និង​លោកស្រី Najat Vallaud Belkacem ផ្លាស់ប្ដូរឯកសារសហប្រតិបតិ្តការ (រូបថត៖Vietnamplus)

នាថ្ងៃទី៨ មិថុនា លោករដ្ឋមន្រ្តី Pham Vu Luan បានមានជំនួបចរចារជាមួយលោកស្រី
 Najat Vallaud Belkacem រដ្ឋមន្រ្តីក្រសួងអប់រំជាតិ បង្រៀនឧត្តមសិក្សានិងស្រាវជ្រាវ
បារាំង។រដ្ឋមន្រ្តីទាំង២រូបបានឯកភាពលើខ្លឹមសារមួយ ចំនួនសំដៅជំរុញខ្លាំងកិច្ច
សហប្រតិបតិ្តការរវាងប្រទេសទាំង២ក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាល ជាពិ
សេសគឺការផ្លាស់ប្ដូរអាហារូបករណ៍រ បញ្ជូនគ្រូបង្រៀននិង និស្សិតស្រាវជ្រាវរបស់
វៀតណាមទៅកាន់បារាំងដើម្បីបណ្ដុះបណ្ដាលនៅកំរិត បណ្ឌិត និងបង្រៀនភាសា
វៀតណាមសំរាប់ជនវៀតណាមនៅបារាំងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ