វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការអំពីយុទ្ធសាស្រ្តសន្តិសុខការពារជាតិនិងសេដ្ឋកិច្ច

(VOVworld)-នៅខាងក្រៅកិច្ចប្រជុំលើកទី៧០នៃមហាសន្និបាតអ.ស.ប នារសៀល
ថ្ងៃទី២៨ កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនា
ជាមួយប្រធានា ធិបតីបារាំង លោក Francois Hollande ។ នៅទីនេះ ថ្នាក់ដឹកនាំទាំង
ពីររូប បានព្រមព្រៀងគ្នា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងធ្វើឲ្យស៊ី
ជម្រៅថែមទៀត រាល់យន្តការ សន្ទនាសហប្រតិបត្តិការទ្វេភាគី ស្តីពីយុទ្ធសាស្ត្រ
សន្តិសុខ ការពារជាតិនិងសេដ្ឋកិច្ច។ ថ្នាក់ ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នា យក
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចធ្វើជាសសរស្នូលនៃ ទំនាក់ទំនងរវាងវៀតណាមជាមួយ
បារាំង។ នៅក្នុងជំនួប លោក Truong Tan Sang បានស្នើរ ឲ្យភាគីបារាំងបន្តគាំទ្រ
ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម -EU ជាក់ស្តែងគឺជាប់បានចុះហត្ថ លេខានិង
អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EU (EVFTA) ព្រមទាំងទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម។ វៀតណាម
ក៏បានស្នើរ បារាំង អនុម័តលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការវៀតណាម-
EU(PCA) ដែលភាគី ទាំងពីបានចុះហត្ថលេខាយ៉ាងចាប់ៗ។

វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការអំពីយុទ្ធសាស្រ្តសន្តិសុខការពារជាតិនិងសេដ្ឋកិច្ច - ảnh 1
វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការអំពីយុទ្ធសាស្រ្តសន្តិសុខ
ការពារជាតិនិង សេដ្ឋកិច្ច

        ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាមមានបំណងថា ភាគីទាំងពីរបន្តកិច្ច
សហប្រតិ បត្តិការក្នុងការអនុវត្តគោលដៅសហសវត្សន៍ដំណាក់កាលក្រោយឆ្នាំ
២០១៥។លោកប្រធានរដ្ឋ Truong Tan Sang បានថ្លែងអំណរគុណចំពោះការ
ដែលបារំាងគាំទ្រវៀតណាមជាប់ឆ្នោត ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា
សន្តិសុខអ.ស.ប និតិកាល២០២០-២០២១ និងស្នើរ ឲ្យបារាំងបន្តគាំទ្រវៀត
ណាមជាប់ឆ្នោតចូលក្រុមប្រឹក្សាប្រតិបត្តិ UNESCO (២០១៥-២០១៩) និងក្រុម
ប្រឹក្សាសេដ្ឋកិច្ចសង្គម ECOSOC (២០១៦-២០១៨)។ លោកប្រធានរដ្ឋ Truong Tan
Sang បានគាំទ្របារាំងដែលមានគោលជំហវិជ្ជមានអំពីបណ្តាបញ្ហាសន្តិសុខ សន្តិភាពនៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងគាំទ្រទស្សនរបស់វៀតណាមនិងអាស៊ាន
ចំពោះបញ្ហា សមុទ្រខាងកើត។ លោក Truong Tan Sang ស្នើរឲ្យបារាំងបន្តពង្រីក
តួនាទីរបស់ខ្លួនក្នុងការ រួមចំណែកចូលក្នុងការរក្សាសន្តិភាព ធានាសេរីភាព
នាវាចរណ៍ អាកាសចរណ៍លើសមុទ្រ ខាងកើត និងដោះស្រាយរាល់ជំលោះ
ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិក្នុងនោះ មានអនុសញ្ញាអ.ស.ប
ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ក្នុងថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Truong
Tan Sang បានអញ្ជើញទៅទស្សនាទីភ្នាក់ងារសាព័ត៌មាន AP នៅក្រុងញូវ យ៉កផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ