វៀតណាមនិងស្រ៊ីលង្កាជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការ

(VOVworld) - នាថ្ងៃទី២១ សីហា នៅទីស្ដីការក្រសួងការបរទេស ឧបនាយករដ្ឋ
មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានទទួល
ជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ចកម្មស្រ៊ីលង្កាលោក Rishad
Bathiudeen។នៅទីនេះ លោក Pham Binh Minh បានអះអាងថាគោលនយោបាយមុនដ៏
ដូចជាក្រោយរបស់វៀតណាម គឺជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងរវាង
ប្រទេសទាំង២ដែលកំពុងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពពី១ថ្ងៃទៅ១ថ្ងៃ។

វៀតណាមនិងស្រ៊ីលង្កាជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការ - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)​ ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងឧស្សា ហពាណិជ្ចកម្មស្រ៊ីលង្កាលោក Rishad Bathiudeen (រូបថត៖TTXVN)

ភាគីទាំង២ផ្លាស់ប្ដូរទិសដៅនិងវិធានការពង្រីកទំនាក់ទំនងទ្វេភាគី ព្រមទាំង
ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថ
លេខា។ភាគីទាំង២ក៏បានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យដូច
ជាកសិកម្ម ផលិតកម្មកែឆ្នៃតែ តម្បាញកាត់ដេ និងបន្តសហការយ៉ាងស្អិតរមួតនៅ
លើវេទិការក្នុងតំបន់និងអន្តរជាតិនានាផងដែរ។លោក Pham Binh Minh បានលើក
សរសើរលទ្ធផលដែលទទួលបាននៅក្នុងជំនួបធ្វើការរវាងលោក Rishad Bathiudeen
ជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ចកម្មវៀតណាមលោក Vu Huy Hoang និង
បណ្ដាដៃគូវៀតណាម ក្នុងនោះមានការបង្កើតយន្តការអនុគណៈកម្មការចម្រុះ
ពាណិជ្ចកម្មរវាងប្រទេសទាំង២ សំដៅទទួលតំលៃពាណិជ្ចកម្មទ្វេភាគី១ពាន់លាន
ដុល្លារអាមេរិកយ៉ាងឆាប់រហ័ស។លោក Pham Binh Minh មានគោលបំណងថា
ស៊ី្រលង្កានឹងបង្កលក្ខណៈងាយស្រួលសំរាប់បណ្ដាអង្គភាពអាជីវកម្មវៀតណាមដំ
ណើរការសកម្មភាពវិនិយោគទុននៅស្រ៊ីលង្កាជាពិសេសលើវិស័យប្រេងឧស្ម័ន្តនិង
ការចិញ្ចឹមជលផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ