វៀតណាមនិងឡាវបង្កើនការងារជនជាតិ

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី៣០វិច្ឆិកា
ដល់ទី៤ ធ្នូ នារសៀលថ្ងៃទី១ ធ្នូនៅរដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូនៃគណៈកម្មាធិការ
ជនជាតិរដ្ឋាភិបាលដឹកនាំដោយលោក Son Phuoc Hoan អនុរដ្ឋមន្រ្តីនិងជាអនុប្រធាន
គណៈកម្មាធិការ បានមានជំនួបសន្ទនាជាមួយប្រធានគណៈកម្មាធិការមជ្ឈឹមរណ
សិរ្សឡាវកសាងប្រទេសជាតិលោក Phanduongchit Vongsa។នៅទីនេះ លោក
Phanduongchit Vongsa មានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំង២នឹង
បង្កើនកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងារជនជាតិ កសាងនិង
អនុវត្តបណ្ដាគោលនយោបាយជនជាតិសហប្រតិបតិ្តការបណ្ដុះបណ្ដាល ហឹ្វកហ្វឺន
វិជ្ជាជីវៈការងារជនជាតិ ព្រមទាំងបង្កើនការឃោសនាអប់រំយ៉ាងទូលំទូលាយនូវ
បណ្ដាការផ្ដួចផ្ដើមគំនិត គោលនយោបាយ ច្បាប់របស់ប្រទេសទាំង២ស្ដីពីការងារ
ជនជាតិ ជំរុញការកាត់បន្ថយភាពក្រីក្រ ជាពិសេសគឺនៅតំបន់ជនជាតិភាគតិចនៅ
ព្រំដែន រួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ។

វៀតណាមនិងឡាវបង្កើនការងារជនជាតិ - ảnh 1
គណៈប្រតិភូរបស់ប្រទេសទាំង២វៀតណាមនិងឡាវនៅជំនួបសន្ទនា


រីឯខ្លួនវិញ លោក Son Phuoc Hoan បានឲ្យដឹងថា នាពេលខាងមុខ ភាគីទាំង២នឹង
បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ការងារបណ្ដុះបណ្ដាល ហ្វឹកហ្វឺនវិជ្ជាជីវៈការងារ
ជនជាតិសំរាប់ឡាវនិងរួមគ្នាស្រាវជ្រាវកសាងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមនៅតំបន់ ព្រំដែននៃប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ