វៀតណាមនិងឡាវបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាមនិងឡាវបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
វៀតណាមនិងឡាវបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យ (VNP)


        Vovworld-ទទួលសេចក្តីអញ្ចើញរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី
Nguyen Thi Doan អនុប្រធានរដ្ឋឡាវលោក Bounnhang Vorachith បាន​អញ្ចើញ​ទៅ
បំពេញទស្សនកិច្ចជាផ្លុវការនៅវៀតណាមចាប់ពីថ្ងៃទី៦ដល់៨កក្កដា។ នៅ​ការ​
ចរចារដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទូ៧កក្កដា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន​
អះអាងជានិច្ចកាលគោរពការបង្រឹងនិងពង្រីកទមនាក់ទំនងមិត្តផាពជាប្រពៃណី
សាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ ភាគីទាំង​
ពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
​ប្រទេសទាំងពីរ សហការប្រកបដោយប្រសិទ្ធិភាពកិច្ចព្រមព្រៀងដែលទទួលបាន
​នៅសម័យប្រជុំលើកទី៣៧គណៈកម្មាធិការអន្តររដ្ឋាភិបាលនិងត្រៀមរៀបចំល្អ​
សំរាប់កិច្ចប្រជុំលើកទី៣៨គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវដែល
​គ្រោងនឹងប្រព្រឹត្តទោនាចុងឆ្នាំ២០១៥នៅឡាវ។ លាតត្រដាងអនុវត្តប្រកបដោយ​
ប្រសិទ្ធិភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរសំរេច
និងចុំហត្ថលេខាយ៉ាងឆាប់រហ័សពិធីសារស្ដីពីខ្សែព្រំដែននិងបង្គោលព្រំដែនវៀត
ណាម-ឡាវនាចុងឆ្នាំ២០១៥ជាដើម។

        ភាគីទាំងពីរឯកភាពអំពីការរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាព​នាវាចរណ៍
អាកាសចរណ៍នៅសមុទ្រខាងកើតលើមូលដ្ឋានច្បាប់អន្តរជាតិ​អនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ អនុវត្តមឹងម៉ាត់សេចក្តី​ថ្លែងការណ៍ស្ដីពីការ
ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និង​ឈាន​ទៅទទួលបានក្រម
ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ អនុប្រធានរដ្ឋ Nguyen Thi Doan អះអាង
វៀតណាមនឹងគាំទ្រឡាវទទួលប្រកប​ដោយ​ជោគជ័យតួនាទីប្រធានអាស៊ានឆ្នាំ
២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ