វៀតណាមនិងអង់គ្លេសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែមិថុនា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Dominic Raab រដ្ឋមន្រ្តីក្រសួងការបរទេសនិងអភិវឌ្ឍន៍អង់គ្លេស ដែលចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់អាស៊ី - អឺរ៉ុប (ASEM)។ 
វៀតណាមនិងអង់គ្លេសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Dominic Raab រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តជំរុញសន្ទុះអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដោយនាំមកនូវខ្លឹមសារសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - អង់គ្លេសឱ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ ព្រមទាំងចូលរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក។

លោករដ្ឋមន្រ្តី Dominic Raab បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមក្នុងបរិបទដែលចក្រភពអង់គ្លេសក្រោយ Brexit កែតម្រូវគោលនយោបាយរបស់ខ្លួនឆ្ពោះទៅតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។     លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យចក្រភពអង់គ្លេស បង្កើតលក្ខខណ្ឌអំណោយផលថែមទៀត សម្រាប់ វៀតណាមក្នុងការទទួលបានប្រភពផ្គត់ផ្គង់ក៏ដូចជាបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំង។

វៀតណាមនិងអង់គ្លេសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេសវៀតណាម)

រដ្ឋមន្រ្តីលោក Dominic Raab បានអះអាងថា ចក្រភពអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមវិភាគទានវ៉ាក់សាំងដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកម្ចាត់ជំងឺរាតត្បាត ក្នុងនោះមានការឧបត្ថម្ភវ៉ាក់សាំងសម្រាប់ប្រទេសនិងដៃគូយុទ្ធសាស្ត្រ ដូចជាវៀតណាមផងដែរ។ លោករដ្ឋមន្រ្តី Dominic Raab បានបញ្ជាក់ពីសារសំខាន់នៃការធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ សន្តិសុខនិងសន្តិភាពនៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ