វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច


វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ảnh 1
វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (VNP)


        Vovworld-សម័យប្រជុំលើកទី២នៃគណៈកម្មាធិការចំរុះស្ដីពីកិច្ច​សហប្រតិបត្តិ​
ការ​សេដ្ឋកិច្ចវៀតណាម-អ៊ីតាលីបានប្រព្រឹត្តទៅនាថ្ងៃទី១៦តុលានៅ​រ​ដ្ឋធានី Rome
ក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍​សេដ្ឋកិច្ច​អ៊ីតាលី Carlo
Calenda និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម Ho Thi Kim Thoa។
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំ ថ្នាក់ដឹកនាំទាំងពីររូបបាន​ធ្វើ​ក្សិណសាក្សីពិធីចុះ
ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាសហប្រតិបត្តិការ​រវាងស្ថាប័នពន្លឿន
ពាណិជ្ជកម្មវៀតណាមនិងសហព័ន្ធអង្គភាពអាជីវកម្មមធ្យម​និងតូចអ៊ីតាលី។ បញ្ចប់
សម័យប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ​ឯកសារ​សម័យប្រជុំលើកទី២
ទន្ទឹមនឹងនោះឯកភាពរៀបចំសម័យប្រជុំលើកទី៣​នៅវៀតណាមនាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ