វៀតណាមនិងអាល្លឺម៉ង់បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ

វៀតណាមនិងអាល្លឺម៉ង់បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ - ảnh 1
វៀតណាមនិងអាល្លឺម៉ង់បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ

          (VOV)_នារសៀលថ្ងៃទី៨មិនា ​នាយឧត្តមសេនីយ៍ Phung Quang Thanh ​រដ្ឋ
មន្ត្រី​ក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនាជាមួយគណៈប្រតិភូ​ជាន់
ខ្ពស់ក្រសួង​ការពារជាតិអាល្លឺម៉ង់ ដឹកនាំដោយបណ្ឌិត Ralf Brauksiepe រដ្ឋលេខាធិ
ការ​ក្រសួង​ការពារជាតិអាល្លឺម៉ង់ ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀត
ណាម។  នាយឧត្តមសេនីយ៍ Phung Quang Thanh បានសង្កត់ធ្ងន់​ថា៖ ដំណើរទស្សន
កិច្ចលើក​នេះមានអត្ថន័យជាក់ស្ដែង រួមចំណែកបង្កើនការ​យល់ដឹងគ្នាទៅវិញទៅមក
 កិច្ចសហ​ប្រតិ​បត្តិការរវាងភាគីទាំងពីរ និងសង្ឃឹមថា៖ ក្រសួងការពារជាតិនៃប្រទេស
ទាំងពីរ​បង្កើនកិច្ចសហប្រតិបត្តិការថែមទៀត ​អោយ​សមស្របជាមួយទំនាក់ទំនង
សហ​ប្រិតបត្តិ​ការនិងសក្ដានុភាពរវាងភាគីទាំងពីរ។

          រីឯ បណ្ឌិត Ralf Brauksiepe បានសង្កត់ធ្ងន់ថា៖ ដោយផ្អែកទៅលើគ្រឹះដ្ឋាន​ទំ
​នាក់​ទំនងល្អប្រសើររវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ កិច្ចសហប្រតិបត្តិ​ការ
ការ​ពារជាតិត្រូវជំរុញខ្លាំងក្លាថែមទៀតអោយសមស្របជាមួយទំនាក់ទំនងខាង
នយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ក្នុងបញ្ហាសមុទ្រខាងកើត អាល្លឺម៉ង់
គាំទ្រទស្សនះ​របស់វៀតណាមទាំងស្រុងដោះស្រាយជំលោះនៅសមុទ្រខាងកើត
ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ