វៀតណាមនិងអាហ្រ្វិកខាងត្បូងពិភាក្សាពីសំណើរកសាង FTA

(VOVWORLD) -  នាថ្ងៃទី ២៥ ខែមិថុនា បន្តកម្មវិធីការ ងារក្នុងឱកាសចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរ ជាតិ SAITEX ឆ្នាំ 2019 នៅអាហ្វ្រិកខាងត្បូង គណៈប្រតិភូជំរុញពាណិជ្ជកម្មរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដឹកនាំដោយអនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មលោកស្រី Bui Thi Thanh An បានជួបពិភាក្សាជាមួយតំណាងនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសអាហ្វ្រិកខាងត្បូង។

វៀតណាមនិងអាហ្រ្វិកខាងត្បូងពិភាក្សាពីសំណើរកសាង FTA  - ảnh 1តំណាងនាភាគីទាំងពីរ ថតរូបអនុស្សាវរីយ៍ (រូបថតៈ TTXVN) 

ក្នុងជំនួបនេះ អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មលោកស្រី Bui Thi Thanh An បានឱ្យដឹងថា៖ ទោះបីជាពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូងបានកើនឡើងជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែនៅមានកន្លែងជាច្រើនទៀតដែលពោរពេញទៅដោយសក្កានុពលសម្រាប់ការអភិវឌ្ឍ។ លោកស្រី An បានស្នើ សុំវៀតណាមនិងអាហ្វ្រិកខាងត្បូង គួរតែពិភាក្សានិងស្រាវជ្រាវដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ការផ្លាស់ប្តូរទំនិញ សេវាកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ។

ចំណែកឯប្រធាននៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការទ្វេភាគីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអាហ្វ្រិក លោក Victor Mashabela បានសាទរចំពោះសំណើរកសាង FTA របស់វៀតណាម ដោយលើកឡើងថា នេះគឺជារបត់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មនិយាយដោយឡែកនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនិយាយរួម។

ក្នុងឱកាសនោះគណៈប្រតិភូវៀតណាមបានរៀបចំសិក្ខាសាលាស្តីពី “ទំនាក់ទំនងធុរកិច្ចរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង” នៅទីក្រុង Cape Town នាថ្ងៃទី ២៧ ខែមិថុនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ