វៀតណាមនិងអាហ្សង់ទីននាំទំនាក់ទំនងឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្ត

វៀតណាមនិងអាហ្សង់ទីននាំទំនាក់ទំនងឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្ត - ảnh 1
ការតាំងពិព័ណ៌រូបថត ៖Eva Perón - ឯកអគ្គរដ្ឋទូតក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌
អាហ្សង់ទីននៅវៀតណាម (រូបថតៈThanh Tùng/TTXVN )


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម គណៈ
ប្រតិភូក្រសួងការបរទេសអាហ្សង់ទីនដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Eduardo Zuain បានមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦មិនា ឆ្នាំ
២០១៤។ នាថ្ងៃទី២៤មិនា អនុរដ្ឋមន្រ្តីលោក Eduardo Zuain និងអនុរដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាមលោក Ho Xuan Son បានធ្វើជាសហអធិបតីសម័យ
ពិគ្រោះយោបល់ នយោបាយលើកទី៦រវាងក្រសួងការបរទេសនៃប្រទេសទាំង
ពីរ។​នៅទីនេះ លោក Ho Xuan Son បានអះអាងថា រដ្ឋាភិបាលវៀតណាម មាន
បំណងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិ
ការ ជាមួយអាហ្សង់ទីនតាមក្របខ័ណ្ឌដៃគូលើគ្រប់វិស័យ រួមទាំងស្នើរភាគីទាំង
ពីរ បង្កើនការផ្លាស់ប្តូរគ្នានូវគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាបណ្តាយន្តការសហ
ប្រតិបត្តិ ការដូចជាគណៈកម្មាធិការអន្តររដ្ឋាភិបាល និងការពិគ្រោះយោបល
នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ