វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1
វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក
 Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Ryamizard Ryacudu 
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ សីហា។នាព្រឹក
ថ្ងៃទី៨ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីទាំងពីររូបបាន​ដំណើការចរចារ។ ភាគីទាំង
ពីរបានផ្លាស់ប្តូរ និងឯកភាពវាយតំលៃថា៖ ទំនាក់​ទំនងសហប្រតិបត្តិការការពារ
ជាតិរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម និងទទួលបានសមិទ្ធិផលជាក់
ស្ដែង។ នាពេលខាងមុខនេះ ភាគីទាំងពីរគប្បី​បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់ បង្កើតយន្តការចរចារគោល​នយោបាយការពារជាតិ បង្កើនកិច្ចសហប្រតិ
បត្តិការកងទ័ពជើងទឹក បណ្ដុះ​បណ្ដាល និងផ្លាស់ប្តូរបទពិសោធន៍អំពីការជួយសង្គ្រោះ
មនុស្សធម៌ និងជំរុញ​កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ