វៀតណាមបើកទូលាយកិច្ចសហប្រតិបត្តិការនិងតភ្ជាប់ជាមួយពិភពលោកដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍

(VOVWORLD) -វៀតណាមនិងចិនទទួលបានមនសិការ រួមសំខាន់ៗអំពីទិសដៅនិងវិធានការធំៗ សំដៅបង្កើនការជឿទុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងមិត្តភាព ជម្រុញកិច្ចសហ ប្រតិបត្តិការ រក្សាសន្តិភាពនិងស្ថិរភាពក្នុងទំនាក់ទំនងទ្វេភាគី។ 
វៀតណាមបើកទូលាយកិច្ចសហប្រតិបត្តិការនិងតភ្ជាប់ជាមួយពិភពលោកដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ - ảnh 1 វៀតណាមបើកទូលាយកិច្ចសហប្រតិបត្តិការនិងតភ្ជាប់ជាមួយពិភពលោកដើម្បីសន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍

ធ្វើការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មានស្តីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅចិននិងចូលរួម វេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់និងផ្លូវ” របស់ប្រធានរដ្ឋលោក Tran Dai Quang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បាន សង្កត់ធ្ងន់ថា ៖ វៀតណាមនិងចិនឯកភាព ពង្រឹងនិងបង្កើនការជឿទុកចិត្តនយោបាយរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ បន្តជម្រុញរាល់សកម្មភាពជួបប្រាស្រ័យមិត្ត ភាពប្រជាជន ជាពិសេសគឺរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏ បានឯកភាពដោះស្រាយដោយបានសមស្របរាល់ការខ្វែងគំនិត រក្សាស្ថិរភាពស្ថានភាព នៅសមុទ្រខាងកើត អនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព សេចក្តីថ្លែងការរួម ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជម្រុញទទួលបាន យ៉ាងឆាប់ៗ ក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

        តាមអនុរដ្ឋមន្ត្រី លោក Le Hoai Trung វៀតណាមបានចូលរួមយ៉ាងសកម្មទៅក្នុងបណ្តាសកម្មភាពរបស់វេទិកានិងដំណើរការកសាងឯកសារនៅក្នុងវេទិកាជាន់ ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់និងផ្លូវ”។ លោក Le Hoai Trung បានអះ អាងថា ជោគជ័យយ៉ាងល្អប្រសើរនៃដំណើរទស្សនកិច្ចនេះរបស់លោកប្រធានរដ្ឋគឺ សម្តែងច្បាស់គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី ពហុបែប និង សកម្មចូលរួមសមាហរណកម្មអន្តរជាតិរបស់វៀតណាម។សកម្មភាពរបស់គណៈប្រ តិភូវៀតណាមបានរួមចំណែកសកម្មទៅក្នុងការរីកចំរើនជាក់ស្តែងក្នុងកិច្ចសហប្រតិ បត្តិការវៀតណាម-ចិន និងជម្រុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើ គ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍន៍ស្ថិរភាពនាពេលខាងមុខ ព្រម ទាំងអះអាងនូវឆន្ទៈនិងតួនាទីរបស់វៀតណាមក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិ ការនិងតភ្ជាប់ជាមួយពិភពលោកដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ន៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ