វៀតណាមប្ដេជ្ញាចិត្តដណ្ដើមឲ្យបានស្នាដៃខ្ពស់បំផុត

(VOVWORLD) -វៀតណាមកំពុងខិតខំប្រឹងប្រែងដោយប្ដេជ្ញាចិត្តដណ្ដើមឲ្យបានស្នាដៃល្អបំផុតនៅក្នុងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ U២៣អាស៊ី ឆ្នាំ ២០១៨ ដែលនឹងប្រព្រឹត្តិទៅនៅចិន។
វៀតណាមប្ដេជ្ញាចិត្តដណ្ដើមឲ្យបានស្នាដៃខ្ពស់បំផុត - ảnh 1 វៀតណាមប្ដេជ្ញាចិត្តដណ្ដើមឲ្យបានស្នាដៃខ្ពស់បំផុត

វៀតណាមកំពុងខិតខំប្រឹងប្រែងដោយប្ដេជ្ញាចិត្តដណ្ដើមឲ្យបានស្នាដៃល្អបំផុតនៅក្នុងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ U២៣អាស៊ី ឆ្នាំ ២០១៨ ដែលនឹងប្រព្រឹត្តិទៅនៅចិន។ នេះគឺជាការអះអាងរបស់គ្រូបង្វឹកនៃក្រុមជំរើស U២៣វៀតណាម លោក Park Hang Seo នៅក្នុងពិធីចេញដំណើររបស់ក្រុម U២៣ នាថ្ងៃទី ២៩ ធ្នូ នៅទីក្រុងហាណូយ មុនពេលចេញដំណើរចូលរួមការប្រកួតនេះ។ លោក Park Hang Seo បានសង្កត់ធ្ងន់ថា នៅក្នុង វគ្គផ្តាច់ព្រ័ត្របាល់ទាត់ ក្រុមជំរើស U២៣ វៀតណាមនឹងប្រកួតជាមួយក្រុមខ្លាំងទាំងបីគឺ U២៣ កូរ៉េខាងត្បូង U២៣ ស៊ីរី និង U២៣ អូស្ត្រាលី ។

វគ្គផ្តាច់ព្រ័ត្របាល់ទាត់ U២៣អាស៊ី នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ២៧ មករា ឆ្នាំ ២០១៨ នៅចិន ដោយមានការចូលរួមរបស់ក្រុមបាល់ទាត់ជាតិផ្នែកបុរសចំនួណ ១៦ ក្រុម ដែលមានអាយុក្រោម ២៣ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ