វៀតណាមបានចូលរួមការសន្ទនាសមាហរណកម្មសេដ្ឋកិច្ចនៅអាហ្សង់ទីន

វៀតណាមបានចូលរួមការសន្ទនាសមាហរណកម្មសេដ្ឋកិច្ចនៅអាហ្សង់ទីន - ảnh 1
វៀតណាមបានចូលរួមការសន្ទនាសមាហរណកម្មសេដ្ឋកិច្ចនៅអាហ្សង់ទីន (vnp)


        Vovworld-នាថ្ងៃទី២១ឧសភា​ វៀតណាមបានចូលរួមការសន្ទនា​សមាហរណកម្ម
​សេដ្ឋកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​អន្តរជាតិ​(CEECI) នៅ
រដ្ឋធានី Buenos Aires អាហ្សង់ទីន។ ដំណាង​ស្ថាប័ន​ពាណិជ្ជកម្ម​វៀតណាមប្រចាំនៅ​
Buenos Aires បានឧទ្ទេសនាមទូទៅអំពី​គោល​នយោបាយសេដ្ឋកិច្ចបើកទ្វានិង
សមាហរណកម្មអន្តរជាតិរបស់វៀតណាមក៏ដូចជាអាទិភាពរបស់រដ្ឋាភិបាលវៀត
ណាមចំពោះអង្គភាពអាជីវកម្មបរទេសសំដៅ​ទាក់ទាញវិនិយោគបំរើឲ្យការអភិវឌ្ឍន៍។
ឱកាសវិនិយោគចូលមកវៀតណាម​សក្ដានុភាពបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយ
អាហ្សង់ទីន។

        ឯកអគ្គរដ្ឋទូត Felipe Frydman អតីតកម្មាភិបាលការទូតអាហ្សង់ទីន​ដែល​ធ្លាប់
បំពេញការងារនៅបណ្ដាប្រទេសអាស៊ី-អាក្នេយ៍ (អាស៊ាន)​ បានវាយតំលៃ​ខ្ពស់រាល់
សមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណើរការសមាហរណកម្មទន្ទឹមនឹងនោះលើក
ត្រដែតសក្ដានុភាពសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរបស់​អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ