វៀតណាមបានចូលរួមផ្សារណាត់អង្គទូតនៅវេណេហ៊្សូអេឡា។

        VOV-ជាលើកដំបូងដែលស្ថានទូតវៀតណាមប្រចាំនៅវេណេហ៊្សូអេឡាបាន
ចូល​រួម​ផ្សារណាត់អង្គទូតដែលទើបនឹងបានប្រព្រឹត្តទៅនៅវេណេហ៊្សូអេឡាដោយ
មានការចូលរួមរបស់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង៥០។ នេះជាផ្សារណាត់
ត្រូវបានរៀបចំប្រចាំ​ឆ្នាំ​ជាមួយគោលដៅជួយបណ្ដាប្រទេសចូលរួមផ្សព្វផ្សាយ
រូបភាពនិងផលិតផលដ៏​វិសេសវិសាលរបស់ប្រទេសខ្លួនចំពោះមហាជន
វេណេហ៊្សូអេឡានិងមិត្តភ័ក្តអន្តរ​ជាតិក៏ដូចជាជួយឧបត្ថម្ភសម្បុរសធម៍សំរាប់អង្គការ
សង្គមនៅប្រទេសម្ចាស់ផ្ទះ។ នៅផ្សារណាត់នេះ ស្តង់ទំនិញរបស់ស្ថានទូតវៀតណាម
ត្រូវបានតុបតែងដ៏ស្អាតទាក់​ទាញបានការយកចិត្តទុកដាក់របស់ទស្សនិកជននិង
ប្រជាជន។​បណ្ដាផលិតផល​សិប្បកម្ម​វិចិត្រសិល្បៈប្រពៃណិត្រូវបានជ្រើសរើសយ៉ាង
ម៉ត់ចត់ពីក្នុងប្រទេស​ដោយមន្ត្រីស្ថានទូតសំដៅឧទ្ទេសនាមចំពោះអតិថិជនរួម
ចំណែកផ្សព្វផ្សាយ​រូបភាពប្រទេសជាតិមនុស្សនិងប្រពៃណីវប្បធម៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ