វៀតណាមបានឈ្នះជើងឯកការប្រកួត ABU Robocon 2018

(VOVWORLD) - នាថ្ងៃទី ២៦ ខែសីហា នៅខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីបិទការប្រកួត ច្នៃប្រឌិត Robot អាស៊ី-ប៉ាស៊ីហ្វ្រិក ឆ្នាំ២០១៨ ( ABU Robot)។ តំណែងជើងឯក បានមកលើក្រុមជម្រើសជាតិ វៀតណាម ២ ក្រុមជម្រើសជាតិចិនបានឈ្នះ រង្វាន់លេខ ២  រីឯក្រុមជប៉ុននិងកម្ពុជាដណ្តើមបានរង្វាន់លេខ ៣ ដូចគ្នា។
វៀតណាមបានឈ្នះជើងឯកការប្រកួត ABU Robocon 2018 - ảnh 1 វៀតណាមបានឈ្នះជើងឯកការប្រកួត ABU Robocon 2018

ការប្រកួត ច្នៃប្រឌិត Robot អាស៊ី-ប៉ាស៊ីហ្វ្រិក ឆ្នាំ២០១៨ មានការចូលរួមរបស់ ក្រុមជម្រើសចំនួន១៩មកពីប្រទេស និងតំបន់ចំនួន ១៩ ។ នេះគឺជាលើកទី ៣ ដែល វៀតណាមបានរៀបចំការវគ្គប្រកួតអន្តរជាតិច្នៃប្រឌិត Robot អាស៊ី-ប៉ាស៊ីហ្វ្រិក ។ ប្រធានបទនៃការប្រកួត ABU Robocon 2018 គឺ ផ្អែកទៅលើ ល្បែងប្រជាប្រិយ របស់ប្រជាជននៅតំបន់ភ្នំភាគពាយ័ព្យនៃប្រទេស វៀតណាម ដែលមានឈ្មោះថា “ល្បែងចោលឈូង” ។ នេះបានចាត់ទុកថាជាប្រធានបទ ដ៏ពិបាកដែលទាមទារឱ្យក្រុម នីមួយៗត្រូវប្រើប្រាស់ចំណេះដឹងជាអតិបរមាអំពី បច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម និង បទពិសោធន៍ពីការប្រកួតពីលើកមុនៗនោះ ជាដើម។ ការប្រកួត ABU Robocon 2019 នឹងត្រូវបានរៀបចំនៅប្រទេស ម៉ុងហ្គោលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ