វៀតណាមបន្តរួមចំណែកយ៉ាងសកម្មក្នុងការងាររួមរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៥

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៩ បានបើកសម័យប្រជុំពេញអង្គនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៥ ខែមករា ដើម្បីស្តាប់និងពិភាក្សាអំពីអាទិភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក្នុងឆ្នាំ ២០២៥។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិនៅឆ្នាំ ២០២៥ គឺជាឱកាសដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិក្រឡែកមើលឡើងវិញរាល់សមិទ្ធិផល និងស្នើចេញទិសដៅថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលខាងមុខ។ វៀតណាមគាំទ្រចំពោះការអនុម័តលើឯកសារសម្រាប់អនាគត ហើយប្តេជ្ញាជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីធានាអនាគតល្អប្រសើរ និងនិរន្តរភាពសម្រាប់ប្រជាជនគ្រប់រូប។

វៀតណាមបន្តរួមចំណែកយ៉ាងសកម្មក្នុងការងាររួមរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៥ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅក្នុងសម័យប្រជុំ។ រូបថត៖ VOV

ចំពោះវៀតណាម ឆ្នាំ២០២៥ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររំលឹកខួប ៨០ឆ្នាំនៃឯករាជ្យភាពផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា ក្នុងនាមជាដៃគូប្រកបដោយការទទួលខុសត្រូវ និងគួរឱ្យទុកចិត្តរបស់អង្គការសហប្រជាជាតិ វៀតណាមនឹងបន្តចូលរួម និងរួមចំណែកយ៉ាងសកម្មក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ ដើម្បីរួមដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ