វៀតណាមបានអនុវត្តន៍អនុសាសន៍ចំនួន៩៦% របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.បស្ដីពីសិទ្ធិមនុស្ស

(VOVWORLD) - ដោយមានគោលនយោបាយឥតងាករេស្ដីពីកិច្ចការពារនិងជំរុញសិទ្ធិមនុស្ស វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់យន្តការត្រួតពិនិត្យជាប្រចាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប។ រហូតមកដល់ពេលនេះ វៀតណាមបានអនុវត្តន៍ អនុសាសន៍ចំនួន៩៦%របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប។ 
វៀតណាមបានអនុវត្តន៍អនុសាសន៍ចំនួន៩៦% របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.បស្ដីពីសិទ្ធិមនុស្ស - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ VTV)

នេះគឺជាព័ត៌មាន នៅសិក្ខាសាលាអន្តរជាតិអំពីកិច្ចសន្ទនានិងការហ្វឹកហ្វឺនអំពីសិទ្ធិមនុស្សដែល បានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង នាថ្ងៃទី៣០ ខែសីហា។ សាស្ត្រាចារ្យរង បណ្ឌិត Hoang Van Nghia ប្រធាននាយកដ្ឋានសហប្រតិ បតិ្តការអន្តរជាតិ នៃវិទ្យាស្ថាននយោបាយជាតិហូជីមិញបានឲ្យដឹងថា៖

        “យើងខ្ញុំសូមបញ្ជាក់លើគោលនយោបាយជាសារវ័ន្តចំនួន៨របស់រដ្ឋវៀតណាមស្ដីពីសិទ្ធិមនុស្ស។ ការគោរព ការពារនិងអនុវត្តសិទ្ធិមនុស្សគឺជាគោល នយោបាយចម្បងនិងឥតងាករេ”។

        អាទិភាពនិងការសន្យារបស់វៀតណាមនាពេលខាងមុខនោះ គឺបន្តពង្រីក ការបោះជំហានអភិវឌ្ឍថ្មីអំពីរបៀបរបប ច្បាប់និងគោលនយោបាយ ខិតខំប្រឹង ប្រែងឆ្លងកាត់ពុះពារលើការលំបាកសាក ល្បងនានា តាមរយៈការអនុវត្ត “រដ្ឋាភិបាលស្ថាបនាដើម្បីប្រជាជន”។ អាទិភាពចម្បងរបស់វៀតណាមគឺបន្ត កសាងរដ្ឋនីតិបញ្ញត្តិ កែទម្រង់ច្បាប់ ដើម្បីពង្រឹងគ្រឹះស្ថាននៃយន្តការនិងគោល នយោបាយពាក់ព័ន្ធដល់កិច្ចការពារនិងជំរុញសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ