វៀតណាមប្រកាសខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក

(VOVworld) - ក្រោយពីរយៈពេល១ខែសំរេចការចរចារលើកិច្ចព្រមព្រៀងនៅទីក្រុង
 Atlanta របស់អាមេរិកមក នាថ្ងៃទី៥ វិច្ចិកា វៀតណាមនិងប្រទេសជាសមាជិកចំនួន
១១ទៀតបានប្រកាសខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហា
សមុទ្រប៉ាស៊ីហ្វិក (TPP)។ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបាន ឲ្យដឹងថា
ប្រទេសជាសមាជិក TPP ទាំងឡាយបានឯកភាពប្រគល់ឲ្យញូវហ្សេ ឡែនប្រកាស
ខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងនេះ។ក្រោយពីប្រកាសខ្លឹមសារទាំងស្រុងនៃ
TPP ប្រទេសជាសមាជិកនានានឹងសំរេចបែបបទគត្តិយុត្តិយ៉ាងឆាប់ រហ័សដើម្បី
ត្រៀមរៀបចំឲ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ប្រទេសជាសមាជិកនិ
មួយៗដោយឈរលើការកំណត់នៃច្បាប់របស់ខ្លួន នឹងលៃទុកពេល វេលាប្រហែល
ពី៦០ដល់៩០ថ្ងៃ ដើម្បីប្រជាជនស្រាវជ្រាវកិច្ចព្រមព្រៀងមុននឹង ចុះហត្ថលេខា។
ក្រោយពីរយៈពេលនេះ ប្រទេសជាសមាជិកនឹងដំណើរការ ចុះហត្ថលេខាជាផ្លូវ
ការ។ពេលវេលាចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPP គ្រោង នឹងមិនលើសពីត្រី
មាសទី១ឆ្នាំខាងមុខឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ