វៀតណាមប្រកាសផែនការសកម្មភាពជាតិដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានប្រកាសផែនការសកម្មភាពជាតិអនុវត្តកម្មវិធីរបៀបវារៈ ២០៣០ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
វៀតណាមប្រកាសផែនការសកម្មភាពជាតិដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព - ảnh 1

វៀតណាមប្រកាសផែនការសកម្មភាពជាតិដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

 គោលដៅនៃផែនការនេះគឺសំដៅរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ទន្ទឹមនឹងការអនុវត្តជឿនលឿន សមភាពសង្គម និងការពារបរិស្ថានអេកូឡូស៊ី គ្រប់គ្រងនឹងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាដើម។

          ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍ទាំង ១៧ ដែលបានដាក់ចេញនោះ ក្នុងដំណាក់កាល ២០១៧- ២០២០ វៀតណាមនឹងសម្រេចរួចរាល់នូវ របៀបរបបអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នាឆ្នាំ ២០១៨ នឹងសម្រេចរួចរាល់
នូវការកសាងបណ្ដាកម្មវិធី គម្រោងការ ភារកិច្ចជាក់ស្ដែង សំដៅអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់វៀតណាមដល់ឆ្នាំ ២០៣០។ ព្រមទាំង អនុវត្តសកម្មភាពផ្សព្វផ្សាយ អប់រំសំដៅលើកកំពស់មនសិការនៃសង្គមទាំងមូលស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ជាពិសេសគឺប្រភពធនធានមនុស្សគុណភាពខ្ពស់។ ដំណាក់កាល ២០២១- ២០៣០ នឹងអនុវត្តលើគ្រប់ជ្រង់ជ្រោយនៃបណ្ដាភារកិច្ច ដំណោះស្រាយផែនការសកម្មភាពសំដៅអនុវត្តយ៉ាងជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់វៀតណាមដល់ឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ