វៀតណាម-បេឡារុស្សចេញសេចក្តីថ្លែងការរួម

វៀតណាម-បេឡារុស្សចេញសេចក្តីថ្លែងការរួម - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយមន្ត្រីស្ថានទូត និងសហគមន៍ជាវៀតណាមនៅបេឡារូស។ (nguyentandung.org)


(VOVworld) - នាយប់ថ្ងៃទី ១៧ ឧសភា (តាមម៉ោង់វៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម 
លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូបានអញ្ជើញចាក់ចេញពីរដ្ឋធានី Minsk
បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបេឡារុស្សប្រកបដោយជោគជ័យ។ ក្នុងឱកាសនេះ ភាគី ទាំង ២ បាននាំចេញសេក្តីថ្លែងការរួមស្តីពីលទ្ធិផលនៃដំណើរទស្សន
កិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅប្រទេសបឡារុស្ស។ សេចក្តីថ្លែងការលើក
ច្បាស់ថា៖ ភាគីទាំង ២ បានឯកភាពអំពីការផ្លាស់ប្តូរយ៉ាងខ្លាំងគណៈប្រតិភូជាន់ខ្ពស់ ដើម្បី 
បង្កើតកំលាំងចលករពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ៖
នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការពារប្រទេស សន្និសុខ ជាដើម។ នាយករដ្ឋ
មន្ត្រីនៃប្រទេសទាំង ២ បានសន្យានាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឡើងកំពស់ថ្មី ១ 
បង្ករលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង ២ ធ្វើអាជីវកម្ម វិនិយោគ។ 
ភាគិបេឡារុស្សបានស្យាធានារាល់លក្ខណៈបង្កើតបណ្ដាក្រុមហ៊ុនវៀតណាម-បេឡារុស្ស។ 
ប្រទេសទាំង ២ ក៏បានពិភាក្សាអំពីការគួបផ្សំយ៉ាងជិតស្និតលើឆាកអន្តរជាតិនិងប្រឆាំង 
ជំទាស់នយោបាយភាវូបនីយកម្មបញ្ហាសិទ្ធិមនុស្ស។ ក្រៅពីនោះ ភាគីទាំង ២ សុទ្ធតែគាំទ្រ
ការរក្សាសន្តិភាពនិងស្ថិរភាព សន្តិសុខនាវាចរណ៍លើសមុទ្រខាងកើត ដោះស្រាយជំលោះ
ដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ។

មុននោះ នាព្រឹកថ្ងៃទី១៧ឧសភាតាមម៉ោងដំបន់ នាយករដ្ឋមន្ត្រីវៀតណាម​
លោក Nguyen Tan Dung បានជួបសន្ទនាជាមួយមន្ត្រីស្ថានទូត ដំណាង​សមាគម
​មិត្តភាព​បេឡារូស-វៀតណាមនិងសហគមន៍ជាវៀតណាមនៅបេឡារូស។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកសរសើរការខំប្រឹងប្រែងរបស់​
កម្មាភិបាល​​មន្ត្រី​ស្ថានទូតជានិច្ចកាលខំប្រឹងប្រែងជំនះពុះពារលើការលំបាក
​សំរេច​ល្អ​ភារកិច្ចនយោបាយដែលបានប្រគល់ជូន រួមចំណែកសកម្មក្នុងការ
អភិវឌ្ឍន៍​ទំនាក់​ទំនងរវាងប្រទេសទាំងពីរក៏ដូចជាធ្វើល្អការងារជួយឧបត្ថម្ភ
សហគមន៍។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ចង់ឲ្យសហគមន៍ជនវៀត
ណាមជានិច្ចកាល​រក្សា​អត្តសញ្ញាណប្រជាជាតិនិងភាសាវៀតណាម យកចិត្ត
ទុកដាក់ដល់ការអប់រំ​ជំនាន់​យុវជនកុមារជំទង់ឆ្ពោះមកស្រុកកំណើតប្រទេស
ជាតិ។

          នារសៀលថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួប​សន្ទនា​
ជា​មួយ​ប្រធានាធិបតីសាធារណៈរដ្ឋបេឡារូស ​Alexander Lukashenko។ នៅ
ជំនួប​សន្ទនា ភាគីទាំងពីរបានពិភាគ្សាបណ្ដាវិធានការសំដៅបង្កើនតំលៃប្រាក់
ពាណិជ្ជកម្មទ្វេ​ភាគី តុល្យភាពជញ្ជីងពាណិជ្ជកម្ម បង្កើនវិនិយោគរវាងប្រទេស
ទាំងពីរក្នុងរយៈ​ពេល​ខាងមុខ ជំរុញការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
FTA វៀតណាម​ជា​មួយ​សម្ព័ន្ធភាពគយបេឡារូស-កាហ្សាក់ស្ថាន-រុស្ស៊ី។
ប្រធានាធិបតីបេឡារូស ​Alexander Lukashenko បានអះអាងថា​វៀតណាមជា
ដៃគូយុទ្ធសាស្ត្រនៃប្រទេស​នេះ​នៅ​​ដំបន់អាស៊ី-អាគ្នេយ៍។​ក្នុងវិស័យអប់រំ
បណ្ដុះបណ្ដាល បេឡារូសបាន​ឯកភាព​បង្កើនបរិមាណអាហារូបករណ៍
សំរាប់និស្សិតវៀតណាមទៅបេឡារូសរៀន​សូត្រ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ