វៀតណាមផ្ញើសេចក្ដីរំលេកទុក្ខអំពីករណីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនជួបគ្រោះថ្នាក់

(VOVWORLD) -អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើសារទូរលែខរំលេកទុក្ខដល់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អគ្គទេសាភិបាលកាណាដា Julie Payette និងប្រធានាធិបតីអ៊ុយក្រែន V.O. Zelensky។
វៀតណាមផ្ញើសេចក្ដីរំលេកទុក្ខអំពីករណីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនជួបគ្រោះថ្នាក់ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដោយទទួលបានព័ត៌មានអំពី យន្តហោះ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) ជួបគ្រោះថ្នាក់នៅអ៊ីរ៉ង់ ដែលធ្វើឲ្យអ្នកដំណើរ និងក្រុមអ្នកបើកបរចំនួន១៧៦ នាក់ត្រូវស្លាប់ ដែលក្នុងនោះមាន ជនជាតិអ៊ីរ៉ង់ចំនួន ៨២ នាក់ ជនជាតិកាណាដាចំនួន ៦៣ នាក់ និងជនជាតិអ៊ុយក្រែនចំនួន ១១ នាក់ កាលពីថ្ងៃទី ១០ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើសារទូរលែខរំលេកទុក្ខដល់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អគ្គទេសាភិបាលកាណាដា Julie Payette និងប្រធានាធិបតីអ៊ុយក្រែន V.O. Zelensky។

នាថ្ងៃដដែលអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ក៏បានសម្ដែងនូវសេក្ដីរំលែខទុក្ខយ៉ាងក្រៀមក្រំចំពោះការដែល យន្តហោះ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) ជួបគ្រោះថ្នាក់នៅអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ