វៀតណាមពង្រឹងប្រព័ន្ធបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ យ៉ាង​ខ្លាំងក្លាជាង

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា៖ ក្រុមការងាររបស់ក្រសួងសុខាភិបាលបានធ្វើដំណើរទៅកាន់ខេត្ត Hai Duong ដើម្បីជួយឧបត្ថម្ភខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
វៀតណាមពង្រឹងប្រព័ន្ធបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ យ៉ាង​ខ្លាំងក្លាជាង - ảnh 1រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long

នៅក្នុងកិច្ចប្រជុំបន្ទាន់រវាង គណៈ កម្មាធិការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ និងអចិន្រ្តៃយ៍រដ្ឋាភិបាលនៅព្រឹកថ្ងៃទី ២៨ ខែមករាឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានឲ្យដឹងថា រាល់កម្លាំងមានសមត្ថកិច្ចបានកំណត់តំបន់ និងមុខសញ្ញា ដែលត្រូវយកសំណាកទៅធ្វើតេស្ត ព្រមទាំងដាក់ឲ្យដំណើរការប្រព័ន្ធបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត Hai Duong និងខេត្ត Quang Ninh។

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Hai Duong ខេត្ត Quang Ninh ក្រសួងសុខាភិបាល និងស្ថាប័នមានសមត្ថកិច្ចអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ដោយសារករណីឆ្លងជំងឺកូវីដ ១៩នៅខេត្ត Hai Duong ជាប់ពាក់ព័ន្ធនឹងជំងឺ កូវីដ ១៩ ទម្រង់ថ្មី បានជាត្រូវប្រុងប្រយ័ត្នលើការធានាសុវត្ថិភាពជាអតិបរមា សម្រាប់កម្លាំងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នៅក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា៖ ក្រុមការងាររបស់ក្រសួងសុខាភិបាលបានធ្វើដំណើរទៅកាន់ខេត្ត Hai Duong ដើម្បីជួយឧបត្ថម្ភខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ