English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

16°C - 26°C

វៀត​ណាមមានការរួមចំណែក​ជាច្រើន​ក្នុង​អាណត្តិ​ជា​ប្រធាន​គណៈកម្មាធិការ​អាស៊ាន​នៅទីក្រុង Praha

(VOVWORLD) - នាថ្ងៃទី ១៩ ខែធ្នូ) នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូត Duong Hoai Nam បានធ្វើជាប្រធានកិច្ចប្រជុំលើកទី ២៧ នៃគណៈកម្មាធិការអាស៊ាននៅទីក្រុង Prague (ACP) និងពិធីប្រគល់តំណែងប្រធានប្តូរវែន ACP សម្រាប់ប្រទេសថៃ។

កិច្ចប្រជុំនេះមានការចូលរួមពីឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងការទូតនៃប្រទេសសមាជិក ACP ចំនួន៦ រួមមាន៖ វៀតណាម ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីន។

វៀត​ណាមមានការរួមចំណែក​ជាច្រើន​ក្នុង​អាណត្តិ​ជា​ប្រធាន​គណៈកម្មាធិការ​អាស៊ាន​នៅទីក្រុង Praha - ảnh 1ឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងការទូតនៃប្រទេសសមាជិក ACP ចំនួន៦ រួមមាន វៀតណាម ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្នុងកិច្ចប្រជុំនេះ។ រូបថត៖ VOV

បណ្តាឯកអគ្គរដ្ឋទូតអាស៊ានបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងអំឡុងពេលធ្វើជាប្រធាន ព្រមទាំងសង្កត់ធ្ងន់ទៅលើការរៀបចំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍កិច្ចការបរទេសជាច្រើន និងការផ្សព្វផ្សាយវប្បធម៌របស់អាស៊ាន បន្តអះអាងនូវតួនាទី និងឋានៈរបស់វៀតណាមក្នុងគណៈកម្មាធិការ ACP និងនៅសាធារណរដ្ឋឆែក។ បណ្តាឯកអគ្គរដ្ឋទូតអាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យរបស់សហគមន៍វៀតណាមនៅសាធារណរដ្ឋឆេក ក្នុងនាមជាសហគមន៍ជនជាតិភាគតិចធំជាងគេក្នុងចំណោមប្រទេសអាស៊ានក្នុងប្រទេសម្ចាស់ផ្ទះ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Duong Hoai Nam និងឯកអគ្គរដ្ឋទូតថៃ Suwat Kaewsook បានចុះហត្ថលេខាលើកំណត់ហេតុប្រគល់តួនាទីជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុង Praha។ ប្រទេសថៃនឹងកាន់តំណែងជាប្រធានប្តូរវេនពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ