វៀតណាមមានការរួមវិភាគទានដ៏មានតម្លៃជាច្រើន ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

(VOVWORLD) - លោកស្រីឯកអគ្គរដ្ឋទូត Barbara Woodward បានអះអាងថា ការរួមវិភាគទានរបស់វៀតណាមមានតម្លៃខ្លាំងណាស់ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។
វៀតណាមមានការរួមវិភាគទានដ៏មានតម្លៃជាច្រើន ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (រូបថត៖  Khac Hieu/TTXVN)

វៀតណាមនឹងបញ្ចប់អណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ដំណាក់កាល ២០២០-២០២១ នៅថ្ងៃទី៣១ ខែធ្នូ។ ឯកអគ្គរដ្ឋទូតលោកស្រី Barbara Woodward ប្រធានស្ថានបេសកកម្មអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ ដែលជាប្រទេសមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ បានវាយតម្លៃខ្ពស់ចំពោះវៀតណាម ដែលបានចូលរួមដោយផ្ទាល់ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ ដូចជាតួនាទីរបស់ស្ត្រីចំពោះសន្តិភាពនិងសន្តិសុខ ការពារជនស៊ីវិលក្នុងជម្លោះ ឬសកម្មភាពដោះស្រាយបញ្ហាគ្រាប់បែកមីន។ បញ្ហាទាំងនេះ មានសារៈសំខាន់ខ្លាំងណាស់ចំពោះសន្តិភាព និងសន្តិសុខពិភពលោក។ បើគ្មានការចូលរួមពីវៀតណាម ក្រុមប្រឹក្សាសន្តិសុខអាចដើរខុសគន្លងក្នុងការដោះស្រាយបញ្ហាបន្ទាន់។

លោកស្រីឯកអគ្គរដ្ឋទូត Barbara Woodward បានអះអាងថា ការរួមវិភាគទានរបស់វៀតណាមមានតម្លៃខ្លាំងណាស់ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ; ហើយបានជឿជាក់ថា ទោះបីជាវៀតណាមលែងនៅក្នុងក្រុមប្រឹក្សាសន្តិសុខក៏ដោយ វៀតណាមនឹងបន្តរួមចំណែកដ៏សំខាន់ៗនៅលើវេទិកាផ្សេងទៀត ដូចជាមហាសន្និបាតអង្គការសហប្រជាជាតិ ឬគណៈកម្មាធិការផ្សេងទៀតរបស់អង្គការសហប្រជាជាតិជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ