វៀតណាមមាន​សក្តានុពលអភិវឌ្ឍន៍ជាច្រើន ដើម្បីក្លាយ​ទៅជា​គោលដៅ​សម្រាក​លំហែកាយថ្នាក់អន្តរជាតិ

(VOVWORLD) - ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ អ្នកវិនិយោគក្នុងស្រុកនៅតែបង្ហាញពីសុទិដ្ឋិនិយមក៏ដូចជាជឿជាក់ទៅលើសក្តានុពលនៃការស្ដារទីផ្សារឡើងវិញ ។
វៀតណាមមាន​សក្តានុពលអភិវឌ្ឍន៍ជាច្រើន ដើម្បីក្លាយ​ទៅជា​គោលដៅ​សម្រាក​លំហែកាយថ្នាក់អន្តរជាតិ - ảnh 1រូបសណ្ឋានអំពីរមណីដ្ឋានសម្រាកលំហែរកាយ (រូបថត៖ TTXVN)

នៅថ្ងៃទី ៩ មិនា នៅក្នុងកម្មវិធី Espresso Shots - ព័ត៌មានទីផ្សារអាស៊ីប៉ាស៊ីហ្វិក លោក Mauro Gasparotti នាយក Savills Hotel APAC បានសង្កត់ធ្ងន់ថា៖វៀតណាមមានសក្តានុពលជាច្រើន ដើម្បីអភិវឌ្ឍន៍ទៅជាគោលដៅសម្រាកលំហែរកាយថ្នាក់អន្តរជាតិ ហើយប្រកួតប្រជែងជាមួយប្រទេសមហាអំណាចទេសចរណ៍ក្នុងតំបន់ដ៏ល្បីល្បាញដទៃទៀត ដូចជាថៃ ឬឥណ្ឌូនេស៊ី។ យោងតាមលោក Mauro Gasparotti បានឲ្យដឹងថា ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ អ្នកវិនិយោគក្នុងស្រុកនៅតែបង្ហាញពីសុទិដ្ឋិនិយមក៏ដូចជាជឿជាក់ទៅលើសក្តានុពលនៃការស្ដារទីផ្សារឡើងវិញ ខណៈពេលដែលសកម្មភាពកសាង ឬបើកលក់គម្រោងអចលនទ្រព្យនៅតែត្រូវបានដំណើរការតាមផែនការកំណត់។ ក្រៅពីគោលដៅទេសចរណ៍សំខាន់ៗដូចជា ទីក្រុងហាណូយ ទីក្រុងហូជីមិញ Da Nang  Nha Trang  Phu Quoc នោះ ក្នុងអំឡុងពេលថ្មីៗនេះ គោលដៅថ្មីដូចជា Ho  Tram (Ba Ria – Vung Tau) Binh Thuan  និង Hoa Binh ក៏កំពុងទាក់ទាញបានការយកចិត្តទុកដាក់ជាច្រើនពីទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ