វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ានពិភាក្សាគ្នាជំនះផលវិបាកនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ានិងថៃ
(VOVWORLD) - នៅព្រឹកថ្ងៃទី ៣០ មីនា តាមសំណើរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ ២០២៥ រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតជាបន្ទាន់ ដើម្បីពិភាក្សាការងារស្តាជំនះពុះពារៀលវិបាកបណ្តាលពីការរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី ២៨ ខែមីនា នៅប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ។
កិច្ចប្រជុំតាមអ៊ីនធឺណិតជាបន្ទាន់មួយត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងជំនះពុះពារផលវិបាកពីការរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី ២៨ ខែមីនានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ (រូបថត៖ ក្រសួងការបរទេស) |
នៅក្នុងជំនួបនេះ ទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានអះអាងថា វៀតណាមនឹងប្រគៀរស្មារជាមួយមីយ៉ាន់ម៉ានិងថៃ ដើម្បីជំនះពុះពារលើការលំបាកនាពេលបច្ចុប្បន្ន។ អនុរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា រួមគ្នាចែករំលែកការទទួលខុសត្រូវក្នុងការធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដោយសុវត្ថិភាព គ្មានការរារាំង និងទៅដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស Do Hung Viet ប្រធាន SOM ASEAN-Vietnam (មន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបភាព៖ ក្រសួងការបរទេស) |
ទាក់ទិននឹងអាស៊ាន លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សមាគមចាំបាច់ត្រូវបញ្ជាក់ពីតួនាទីស្នូលរបស់ខ្លួនក្នុងការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងពិសេសនៅពេលមានការលំបាក និងបញ្ហាប្រឈម។ តាមនោះ អាស៊ានចាំបាច់ត្រូវជំរុញ និងប្រើប្រាស់យន្តការ និងឧបករណ៍ដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព ដើម្បីប្រមូលផ្តុំ និងសម្របសម្រួលធនធានប្រកបដោយប្រសិទ្ធភាព រួមទាំងធនធានរបស់អាស៊ាន និងដៃគូផងដែរ៕