វៀតណាមរំលឹកខួប​អនុស្សាវរីយ៍លើកទី២៥ទិវា​ពិធីសារ Montreal

        នាថ្ងៃទី ១៥ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅ ពិធីរំលឹកខួប​អនុស្សាវរីយ៍  លើកទី ២៥ ទិវា ពិធីសារ Montreal អំពីឧស្ម័នបញ្ជេញចោល​​១៩៨៧​-​២០១២) និងទិវា ពិភពលោក ការពារស្រទាប់​អូល្សូន ​(ថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០១២) ដោយប្រធានបទ ​ ការពារបរិយាកាស ​អោយគ្រប់ជំនាន់ក្រោយៗ។ ថ្លែងមតិនៅទីនេះ លោក Nguyen Khac Hieu អនុប្រធាន នាយកដ្ឋាន ធារាសាស្ត្រ ឧតុនិយម និង បំរែបំរួលអាកាសធាតុ  បាន​អោយដឹងថា៖ វៀតណាម បានចូលរួមពិធីសារ Montreal ពីខែមករា ​ឆ្នាំ ​១៩៩៤​  មក​ ជាមួយការខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ ​របស់គ្រប់​ក្រសួង ស្ថាប័ន អង្គ ភាពអាជីវកម្ម ប្រើសារធាតុដែលធ្វើកាត់បន្ថយស្រទាប់អូល្សូន (OSD)។ និងពីខែមករា  ឆ្នាំ២០១០ វៀតណាម បាន​កំចាត់ចោល ​បាន ​ឧស្ម័ន CFC (Clorofluorocarbon )ចំនួន  ៥០តោន។ ជាមួយស្នាដៃនេះ វៀតណាម​​ត្រូវបានកម្មវិធីបរិស្ថានរបស់ អង្គការសហ ប្រជាជាតិវាយតំលៃយ៉ាងខ្ពស់ ដែលដោយសារមានការរួមវិភាគទានយ៉ាងសកម្ម  ដោយរាល់ការរួមវិភាគទានសកម្មនោះ។ លោក ​ Nguyen Khac Hieu អនុប្រធាន  នាយកដ្ឋាន ធារាសាស្ត្រ ​ឧតុនិយម ​និង បំរែបំរួលអាកាសធាតុ បាន​ថ្លែងថា៖

        “ដោយមានការជួយឧបត្ថម្ភរបស់មូលនិធិពហុភាគី ប្រភពថវិកានិងបច្ចេកវិទ្យា  នា​បច្ចុប្បន្ន ត្រូវបានកំណត់​។ ការលំបាកនៅសេសសល់គឺ អង្គភាពអាជីវ​កម្មនានា ត្រូវកំណត់រយះពេល អនុវត្ត​ពេលដែលបច្ចេកវិទ្យាត្រូវបញ្ចូល​។ ខ្ញុំមានគោលបំណង ថា៖ ​រាល់អង្គភាពអាជីវកម្ម អាចរៀបចំបាន ពីព្រោះបច្ចេកវិទ្យាថ្មី នឹងនាំមកផល ប្រយោជន៍ បង្កើនចរិតលក្ខណះប្រកួតប្រជែង និងផលិតផលសមស្របទៅនឹងបទ ដ្ឋានការពារ​បរិស្ថានទៀតផង៕”

វៀតណាមរំលឹកខួប​អនុស្សាវរីយ៍លើកទី២៥ទិវា​ពិធីសារ Montreal  - ảnh 1
វៀតណាមរំលឹកខួប​អនុស្សាវរីយ៍លើកទី២៥ទិវា​ពិធីសារMontreal (http://www.tapchicongnghiep.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ