វៀតណាមសកម្មចូលរួមក្នុងដំណើរការកសាងសហគមន៍វប្បធម៌-សង្គមអាស៊ាន

វៀតណាមសកម្មចូលរួមក្នុងដំណើរការកសាងសហគមន៍វប្បធម៌-សង្គមអាស៊ាន - ảnh 1
ចំពោះសរសរវប្បធម៌-សង្គម អាស៊ានបានកំណត់ថា នឹងបន្តពង្រីកអត្តសញ្ញាណឯកភាពក្នុងភាពសម្បូរបែប

(VOVworld) - នាថ្ងៃទី១០ មិថុនា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការកិច្ចការបរ
ទេសនៃរដ្ឋសភាវៀតណាមបានរៀបចំសិក្ខាសាលាអំពីសហគមន៍វប្បធម៌ សង្គម
អាស៊ាន - ដំណើរការកសាងសហគមន៍និងការចូលរួមរបស់វៀតណាម។នេះជា
សិក្ខាសាលាមួយក្នុងចំណោមសិក្ខាសាលាទាក់ទិនដល់សរសរស្នូលចំនួន៣របស់
អាស៊ាននោះគឺ៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌-សង្គមដើម្បីត្រៀម
រៀបចំសំរាប់សម័យអធិប្បាយអំពីសហគមន៍អាស៊ាននាខែសីហាខាងមុខនេះ។ចំពោះសរសរវប្បធម៌-សង្គម អាស៊ានបានកំណត់ថា នឹងបន្តពង្រីកអត្តសញ្ញាណ
ឯកភាពក្នុងភាពសម្បូរបែប តាមនោះសមាជិកទាំងឡាយធ្វើសកម្មភាពដោយឈរ
លើគោលការណ៍ស្រុះចិត្តគំនិត មិនធ្វើអន្តរគមចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។
នៅសិក្ខាសាលានេះ បណ្ដាតំណាងបានប្រមូលផ្ដុំពិភាគ្សាអំពីដំណើរការ កសាង
សរសរវប្បធម៌-សង្គមរបស់សហគមន៍អាស៊ាន ដំណើរការធ្វើសមាហរណកម្មនិង
ការចូលរួមរបស់វៀតណាម យថាទស្សន៍និងការលំបាកសាកល្បងចំពោះអាស៊ាន
និយួយរួមនិងចំពោះវៀតណាមនិយាយដោយឡែកក្រោយពីសហគមន៍អាស៊ាន
ត្រូវបានបង្កើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ