វៀតណាមសកម្មចូលរួមយុទ្ធសាស្ត្រសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី

វៀតណាមសកម្មចូលរួមយុទ្ធសាស្ត្រសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី - ảnh 1
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Doan បានអញ្ជើញចូលរួមសន្និសីទ

(VOV)_នាថ្ងៃទី៣០ វិច្ឆិកា សន្និសីទជាន់ខ្ពស់នៃបណ្ដាប្រទេសនិយាយភាសា​បារាំងហ្វ្រង់កូហ្វូនី លើកទី១៥ បានបិទបញ្ចប់នៅទីក្រុង Dakar ប្រទេស Senegal​។
 ថ្នាក់ដឹកនាំ​នៃ​បណ្ដាប្រទេសជាសមាជិកបានអនុម័តលើឯកសារសំខាន់ជាច្រើន រួម
មានដូចជា៖សន្តិភាព សន្តិសុខ ពហុភាសា និងវប្បធម៌ អប់រំ …លៗ។ ពិសេស សន្និ
សីទបាន​អនុម័តទៅលើយុទ្ធសាស្ត្រសេដ្ឋកិច្ច ហ្វ្រង់កូហ្វូនី បង្កើតគ្រិះដ្ឋានអោយ
បណ្ដា​សកម្មភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងបរិយាកាស ហ្វ្រង់កូហ្វូនី ​
នាពេលខាងមុខនេះ។ សន្និសីទក៏បានអនុម័ត​លើសេចក្ដីសម្រេចចិត្តចំនួន៩ស្ដីពី
ស្ថានភាពវិបត្តិ ពហុបែបវប្បធម៌ ទេសចរណ៍ សុខាភិបាល អាសន្នរោគអេបូឡា។
 ចំណុចថ្មីលើកនេះគឺ បណ្ដាថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលនៃបណ្ដាប្រទេស ហ្វ្រង់
កូហ្វូនី បានលើកពីបញ្ហាសមុទ្រខាងកើត សម្ដែងការព្រួយបារម្មណ៍យ៉ាង​ជ្រាលជ្រៅចំពោះបំរ៉ែបំរួលនៅសមុទ្រខាងកើតក្នុងរយៈពេលកន្លងទៅ និងអំពាវនាវអោយភាគី
ទាំក់ទិននានាត្រូវអត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ 
ដែលក្នុងនោះមានអនុសញ្ញា របស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩
៨២។ អង្គសន្និសីទក៏បានជ្រើសតាំងលោកស្រី Michaelle Jean ជាអគ្គលេខាធិការ​ថ្មី
របស់ ហ្វ្រង់កូហ្វូនី ជំនួសអោយលោក Adbou Diouf ដោយបញ្ចប់អាណត្តិ។

          គណៈប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Doan
 បានអញ្ជើញចូលរួមសន្និសីទ។ នៅខាងក្រៅសន្និសីទ លោកស្រី Nguyen Thi Doan
បានមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃ​ប្រទេសជាច្រើន ​និង​អគ្គលេខាធិការ​ ហ្វ្រង់
កូហ្វូនី ដើម្បីផ្លាស់ប្តូរអំពីរាល់វិធានការជំរុញទំនាក់​ទំនងទ្វេភាគី និងផ្លាស់ប្តូរអំពីបញ្ហា
ផ្សេងៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ