វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយបណ្ដាប្រទេសអាមេរិកខាងត្បូង

វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយបណ្ដាប្រទេសអាមេរិកខាងត្បូង - ảnh 1
វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយបណ្ដាប្រទេសអាមេរិកខាងត្បូង

(VOV)_នាថ្ងៃទី២៧មិនា នៅក្នុងសន្និសីទបូកសរុបសកម្មភាព​ ជាប្រធាន​សមាគ
ម​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ដោយវៀតណាមទទួលដំណែង នៅ​ប្រទេសអាហ្សង់
ទីន ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកប្លុក ប្រចាំនៅទីក្រុង ​Buenos Aires បាន
សន្យាជំរុញថែមទៀតសកម្មភាពសហប្រតិបត្តិ​ការជា​មួយ​ប្រទេសសាមី។ ​ដំណាងស្ថាន
ទូតនៃបណ្ដាប្រទេសអាស៊ាន បានវាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូត វៀតណាម លោក Nguyen Dinh Thao ក្នុង​ឆ្នាំកន្លងទៅ ដោយមាន​តួនាទីជាប្រធានប្តូរ
វេន របស់ប្លុក ដែលបានបង្កើនការផ្លាស់ប្តូរ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រ
ទេសជាសមាជិកអាស៊ាន ក៏ដូចជារវាងបណ្ដាប្រទេសអាស៊ានជា​មួយប្រទេសអាហ្សង់
ទីន។ស្ថានទូតវៀតណាមបានរៀបចំសកម្មភាពផ្សព្វផ្សាយជា​ច្រើន អំពីសក្ដានុភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងបណ្ដាប្រទេស​អាស៊ាន​ នៅ​ប្រទេសអាហ្សង់
ទីន អ៊ុយរូហ្គាយ​ និង ប៉ារ៉ាហ្គាយផងដែរ។

          ក៏ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Dinh Thao បាន
ផ្ទេរប្រសគល់ដំណែងប្រធានប្តូរវេនជូនឯកអគ្គរដ្ឋទូតថៃ Narisroj Fuangrabil ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ