វៀតណាមសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់អង្គការ OECD ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) -  ក្នុងឱកាសខួបលើកទី ៦០ នៃការបង្កើត អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) (១៤ ធ្នូ ១៩៦០ - ១៤ ធ្នូ ២០២០) នាថ្ងៃទី ១៥ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានសារសំខាន់មួយដើម្បីផ្ញើទៅអង្គពិធីអបអរសាទរផងដែរ។

វៀតណាមសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់អង្គការ OECD ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

នៅក្នុងសាររបស់ខ្លួន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលអង្គការ OECD សម្រេចបានក្នុង រយៈពេលជាង ៦០ ឆ្នាំនៃការអភិវឌ្ឍ ន៍។ ដោយបេសកកម្ម កសាង “គោលនយោបាយល្អជាង សម្រាប់ជីវភាពរស់នៅប្រសើរជាង”  OECD បានក្លាយជាវេទិកា ពិភាក្សាគោលនយោ បាយឈានមុខគេរបស់ពិភពលោក ដោយបានរួមចំណែកជាវិជ្ជមានដល់ការកែលម្អ គោលនយោបាយសេដ្ឋ កិច្ច និងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក។ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា OECD នឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការស្រាវជ្រាវនិងពិគ្រោះយោបល់គោលនយោបាយ លើកកម្ពស់តួនាទីនៃពហុភាគីនិយម ផ្អែកលើច្បាប់និងបង្កើតស្តង់ដារថ្មីក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ដោយឆ្ពោះទៅរកការអនុវត្តបានល្អនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប។

សូមគូសបញ្ជាក់ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ វៀតណាមបានកំណត់ទិសដៅដល់ឆ្នាំ ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងនៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ វៀតណាមមានបំណងបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់អង្គការ OECD ដើម្បីរួមចំណែកបង្កើនគុណភាពកំណើន ធ្វើសមាហរណកម្មអន្តរជាតិ និងអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ