វៀតណាមស្ថិតក្នុង TOP20 នៃកម្មវិធីវាយតម្លៃនិស្សិតអន្តរជាតិ២០១២

វៀតណាមស្ថិតក្នុង TOP20 នៃកម្មវិធីវាយតម្លៃនិស្សិតអន្តរជាតិ២០១២ - ảnh 1
វៀតណាមស្ថិតក្នុង TOP20 នៃកម្មវិធីវាយតម្លៃនិស្សិតអន្តរជាតិ២០១២


(VOVworld)-នាថ្ងៃទី៤ធ្នូនៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀត
ណាមបានរៀបចំសន្និសីទកាសែតសំដៅជូនដំណឹងអំពីលទ្ធផលកម្មវិធីវាយតម្លៃ
និស្សិតអន្តរជាតិឆ្នាំ២០១២របស់វៀតណាមដែលហៅកាត់ថា PISA។​អនុរដ្ឋមន្រ្តី
ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Nguyen Vinh Hien អះអាងថា កម្មវិធីនេះដោយសម្ព័ន្ធសមាគមនៃបណ្តាប្រទេសអភិវឌ្ឍន៌​ បំផុសឡើង សំដៅ
ស្វែងរករាល់សន្ទស្សន៌វាយតម្លៃលក្ខណៈប្រសិទ្ធភាព គុណភាពរបស់ប្រព័ន្ធអប់
រំនៃប្រទេសចូលរួមនីមួយៗ តាមនោះដកបទពិសោធ​អំពីគោលនយោបាយចំពោះ
វិស័យអប់រំទូទៅ។ កម្មវិធីបានអនុវត្តន៌៣ឆ្នាំ១ដង និងចាប់ផ្តើមពីឆ្នាំ២០០០។​លទ្ធផលនៃកម្មវិធីវាយតម្លៃនិស្សិតអន្តរជាតិ២០១២ របស់វៀតណាមទទួល
បានប្រភេទបង្គួរបើបៀបនឹងប្រទេសនិងតំបន់ដែនដីចំនួន៦៥ដែលចូលរួមកម្ម
វិធី។ ពិន្ទុះជាមធ្យមរបស់វៀតណាមលើមុខវិជ្ជាចំនួន៣ គឺគណិត ចំណេះដឹងទូ
ទៅ និងមុខវិជ្ជាវិទ្យាសាស្រ្តសុទ្ធតែខ្ពស់ជាងពិន្ទុះជាមធ្យមដែល សម្ព័ន្ធសមាគម
បណ្តាប្រទេសអភិវឌ្ឍន៌នាំចេញ។ ដោយហេតុនេះ លទ្ធផល ប្រឡងរបស់វៀត
ណាមគឺខ្ពស់ក្នុងបញ្ជីឈ្មោះនៃបណ្តាប្រទេសចូលរួមកម្មវិធីនេះ និងស្ថិតក្នុង TOP20ប្រទេសរៀបចំចំណាត់ថ្នាក់លើបណ្តាមុខវិជ្ជាខ្ពស់ជាង ៥០០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ