English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

19°C - 33°C

វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារី

(VOVWORLD) - ថ្ងៃទី ២៥ វិច្ឆិកា គឺជាទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារី។ នៅប្រទេសវៀតណាម នាពេលកន្លងមក វិស័យសមភាពយេនឌ័រទទួល បានលទ្ធផលសំខាន់ៗជាច្រើន ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។

ជាក់ស្តែង បច្ចុប្បន្ននេះ មាន ៥៩% នៃចំនួនក្រសួង និងស្ថាប័នថ្នាក់ក្រសួងនៅវៀតណាម មានថ្នាក់ដឹកនាំសំខាន់ជាស្ត្រី។ ចំនួន ៧៤,៦% នៃអាជ្ញាធរមូលដ្ឋានថ្នាក់ខេត្តមានថ្នាក់ ដឹកនាំសំខាន់ជាស្ត្រី។ អត្រាសមាជិការដ្ឋសភា នៅក្នុងរដ្ឋសភានីតិកាលទី ១៥ មាន ចំនួន ៣០,២៦% ខ្ពស់ជាងកម្រិតមធ្យមរបស់ពិភពលោក និងតំបន់ ហើយជាប់ចំណាត់ ថ្នាក់លេខ ១ ក្នុងក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA)។ អត្រាម្ចាស់អាជីវកម្មជាស្ត្រីក្នុងឆ្នាំនេះគឺ ២៨,២%។ នាយទាហានស្រីវៀតណាមជា ច្រើននាក់ក៏បានចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។
ដោយទទួលស្គាល់នូវវឌ្ឍនភាពដ៏សំខាន់របស់វៀតណាមក្នុងវិស័យសមភាពយេនឌ័រ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមរបស់អង្គការសហ ប្រជាជាតិ (ECOSOC) បានបោះឆ្នោតជ្រើសរើសវៀតណាមជាសមាជិកក្រុមប្រឹក្សា ប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រនិងការលើកកំពស់សិទ្ធិអំណាចដល់ស្ត្រី (UN Women) សម្រាប់អាណត្តិឆ្នាំ ២០២៥ - ២០២៧។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ប្រធានគណៈកម្មាធិការ ជាតិដើម្បីភាពជឿនលឿនរបស់ស្ត្រីវៀតណាម លោក Dao Ngoc Dung បានសង្កត់ធ្ងន់ថា៖
“សមភាពយេនឌ័រ និងការលើកកំពស់សិទ្ធិអំណាចដល់ស្ត្រី គឺជាគោលដៅមួយ ក្នុងចំណោមគោលដៅដែលវៀតណាមសម្រេចបាន និងលើសពីគោលដៅសហ ស្សវត្សរ៍។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមក្នុងឆ្នាំ២០២៤ កើនឡើង១១កាំ។ ចំណែកឯចំណាត់ថ្នាក់នៃសមភាព
យេនឌ័រដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៤ នោះ វៀតណាមក៏បានកើន ១១ កាំ ដោយជាប់ចំណាត់ថ្នាក់ ៧២/១៤៦ ប្រទេស ផងដែរ”។
ដើម្បីលើកកម្ពស់សមភាពយេនឌ័រ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក វៀតណាមបានរៀបចំ “ខែធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រ និងការការពារ ឆ្លើយតបនឹងអំពើហិង្សាយេនឌ័រ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដោយទទួលបានការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាពីមូលដ្ឋាន និងក្រសួង ផ្នែកជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ