វៀតណាម-សហភាពអឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការជំនះពុះពារ លើផលវិបាកដោយសារជម្ងឺរាតត្បាត Covid-19

(VOVWORLD) - វៀតណាមនិង EU បានឯកភាពគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការជំនះ ពុះពារលើផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត Covid-19 ក៏ដូចជាក្នុង វិស័យរក្សាសន្តិភាព ការដោះស្រាយបញ្ហាសន្តិសុខប្រពៃណី សន្តិសុខ សមុទ្រនិងការប្រែប្រួលអាកាសធាតុ ជាដើម។ 
វៀតណាម-សហភាពអឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការជំនះពុះពារ លើផលវិបាកដោយសារជម្ងឺរាតត្បាត Covid-19 - ảnh 1គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស) 

នាថ្ងៃទី១៥ ខែធ្នូ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung និងលោក Gunnar Wiegand អគ្គនាយកនៃនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក ចំណុះស្ថាប័នទទួលបន្ទុកកិច្ចការបរទេសអឺរ៉ុប (EEAS) បាន ដឹកនាំកិច្ចប្រជុំលើកទី២គណៈកម្មការចម្រុះវៀតណាម-សហភាពអឺរ៉ុប (EU) ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-EU (PCA) តាមប្រព័ន្ធវីដេអូផងនិងការចូលរួម ដោយផ្ទាល់ទៀតផង។ ភាគីទាំងពីរបានសម្ដែងនូវគោលបំណងចង់បន្ត បង្កើនទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយលក្ខណៈយុទ្ធសាស្ត្ររវាងវៀតណាមនិង EU តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញ ទៅមក ការថែរក្សាយន្តការសហប្រតិបត្តិការ សន្ទនា ដែលមានស្រាប់ ការរួម គ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងការជំរុញឲ្យបណ្ដាសភាជាសមាជិក EU ឆាប់ អនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-EU (EVIPA) ផងដែរ។ វៀតណាមនិង EU បានឯកភាពគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការជំនះ ពុះពារលើផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត Covid-19 ក៏ដូចជាក្នុង វិស័យរក្សាសន្តិភាព ការដោះស្រាយបញ្ហាសន្តិសុខប្រពៃណី សន្តិសុខ សមុទ្រនិងការប្រែប្រួលអាកាសធាតុ ជាដើម។ ភាគីទាំងពីរក៏មានបំណង ចង់បន្តសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យថាមពលស្អាត ការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព ឆ្ពោះទៅលុបចោលកាតលឿង របស់ EU ស្ដីពីបញ្ហានេះផងដែរ។

EU បានគូសបញ្ជាក់លើការគាំទ្រចំពោះការថែរក្សាសន្តិសុខ សុវត្ថិ ភាពនាវាចរណ៍និងអាកាសចរណ៍ ការយកច្បាប់ជាគោលនៅសមុទ្រខាង កើត ព្រមទាំងវាយតម្លៃខ្ពស់ចំពោះឋានៈរបស់វៀតណាមនៅក្នុងតំបន់ ក៏ដូច ជាតួនាទីកាន់តែសំខាន់របស់អាស៊ាននៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងការពារជាតិនៅតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ