វៀតណាម-ហូឡង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

(VOVworld) – នារសៀលថ្ងៃទី ២៨ វិច្ឆិកា នៅហូឡង់ គណៈកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម-ហូឡង់បានដំណើរកិច្ចប្រជុំលើកទី ២ ស្តីអំពីការទប់ទល់នឹងការប្រែប្រួល
អាកាសធាតុនិងការគ្រប់គ្រងប្រភពទឹក ដោយការធ្វើជាអធិបតី របស់ឧបនាយក
រដ្ឋមន្ត្រីវៀតណាម Hoang Trung Hai និងរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិង
បរិស្ថានហូឡង់ លោកស្រី Melanie Schultz van Heagen ។ ភាគីទាំង ២ បានឯកភាព
ថា៖ នឹងកសាងដំណើរជាបន្តសំរាប់រាល់គំរោងការណ៍ នាឆ្នាំ ២០១៣ ដូចជា ផែនការតំបន់សណ្តទន្លេ Cuu Long និងអភិវឌ្ឍន៍ទីក្រុង ហូជីមិញ គំរោងការណ៍
អប់រំក្រោយឧត្តមសិក្សារលើវិស័យគ្រប់គ្រងប្រភពទឹក ជាដើម។ ប្រទេសទាំង ២ នឹងសហការពន្លឿនការអនុវត្តកម្មវិធីសហប្រតិបតិ្តការ លើវិស័យសេវ៉ាកម្មអាកាស
ធាតុនិងប្រភពទឹក រវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ