វៀតណាមអនុវត្តបណ្ដាអនុសញ្ញាអន្តរជាតិស្ដីអំពីសន្តិសុខ-សុវត្ថិភាពនុយគ្លេអ៊ែរ

វៀតណាមអនុវត្តបណ្ដាអនុសញ្ញាអន្តរជាតិស្ដីអំពីសន្តិសុខ-សុវត្ថិភាពនុយគ្លេអ៊ែរ - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

(VOV)_នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម 
លោក Ha Kim Ngoc ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៍ាមអំពី​លទ្ធផល​នៃសន្និ
សីទកំពូល ស្ដីអំពីសន្តិសុខនុយគ្លេអ៊ែរ​ លើកទី៤ ឆ្នាំ ២០១៦ ត្រូវបាន​ប្រព្រឹត្ត​ទៅ
ចាប់ពីថ្ងៃទី៣១មិនា ដល់ថ្ងៃទី១មេសា នៅអាមេរិក។   ក្នុងសន្និសីទកំពូលនាពេល
ថ្មីនេះ វៀតណាមបានរួមវិភាគទានយ៉ាងសកម្ម ម្ចាស់ការទៅលើការខំប្រឹងប្រែងរួម
របស់សហគមន៍អន្តរជាតិ ដើម្បីបង្ការ ប្រឆាំង និងរំសាយសព្វវុធនុយគ្លេអ៊ែរ។ នៅ
សន្និសីទលើកទី៤នេះ វៀតណាមបានអះ​អាងជាថ្មីម្តង់ទៀត នូវការខំប្រឹងប្រែង និង
ការសន្យាដែលបានវៀតណាមបាន​និងកំពុងអនុវត្ត។ លោក Ha Kim Ngoc ក៏បាន
អោយដឹងថា៖​ វៀតណាមបន្តអនុវត្តបណ្ដាការសន្យានយោបាយ អនុវត្តយ៉ាងម៉ត់
ចត់គ្រប់អនុសញ្ញាអន្តរជាតិដែលទាក់ទិនដល់វិស័យសន្តិសុខ សុវត្ថិភាពនុយគ្លេអ៊ែរ។ 
ទន្ទឹម​នឹងនោះ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិជាមួយ​
ប្រទេសផ្សេងៗ ដើម្បីជំរុញការប្រើប្រាស់ថាមពលនុយគ្លេអ៊ែរ ដើម្បីសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ