វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ

វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកនយោបាយអាមេរិកលោក Wendy Sherman (nguyentandung.org)

        Vovworld-ក្នុងដំនើរទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី៥មិនា អនុរដ្ឋមន្ត្រី​ការ​បរទេសទទួលបន្ទុកនយោបាយអាមេរិកលោកស្រី Wendy Sherman បានជួបសន្ទនា​ជាមួយសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង​
ហាណូយលោក Pham Quang Nghi ឧបនាយករដ្ឋមន្ត្រីលោក vu Duc Dam ជា​ដើម។ នៅបណ្ដាជំនួបសន្ទនា ភាំគីទាំងពីរបានសម្ដែងក្តីសប្បាយរីករាយអំពីការ​អភិវឌ្ឍន៍
យ៉ាងល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ពិសេស
គឺតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ ភាគី​វៀត
ណាមអះអាងគោរពទំនាក់ទំនងជាមួយអាមេរិក ស្នើរភាគីទាំងពីរបង្កើនការ​ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ច​សហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាដើម បង្កើនការជួប​ប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពស្វែងរកជួយសង្គ្រោះ ប៉ូលីស​សមុទ្រ​និងរក្សាសន្តិភាព។ វាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការ​ចរចារកិច្ច
ព្រមព្រៀងសហប្រតិបត្តិការដៃគូរសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក TPP អនុរដ្ឋមន្ត្រី Wendy
Sherman មានបំណងសហប្រតិបត្តិការជាមួយវៀតណាមនៅ​ទីភ្នាក់ងារបរមាណូ
នុយគ្លេអ៊ែអន្តរជាតិ (IAEA) និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ។​ភាគីទាំងពីរបានអះអាងបន្តរួមវិភាគទានក្នុងការរក្សាសន្តិភាព​ស្ថិរភាពសហប្រតិបត្តិ
ការនៅសមុទ្រខាងកើត ធានាសេរីភាពនិងសុវត្ថិភាព​សន្តិសុខ​នាវាចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ