វៀតណាម​អះអាងថា ចាំបាច់ត្រូវទប់ស្កាត់គ្រោះអាសន្នជម្លោះតាមលំហ​អ៊ីនធឺណិត

(VOVWORLD) - រាល់សកម្មភាពក្នុងលំហអ៊ីនធឺណិតត្រូវសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយគោរពគោលការណ៍ស្ម័គ្រចិត្ត ដែលមិនចាប់បង្ខំអំពីអាកប្បកិរិយាប្រកបដោយមានការទទួលខុសត្រូវរបស់ប្រទេសក្នុងលំហអ៊ីនធឺណិត។
វៀតណាម​អះអាងថា ចាំបាច់ត្រូវទប់ស្កាត់គ្រោះអាសន្នជម្លោះតាមលំហ​អ៊ីនធឺណិត - ảnh 1កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) តាមអនឡាញ ដោយប្រធានបទ "ទប់ស្កាត់ផលប៉ះពាល់នៃសកម្មភាពអាក្រក់ក្នុងបរិយាកាសអ៊ីនធឺណិតដល់ប្រជាជន"

កាលពីថ្ងៃទី ២០ ខែធ្នូ អេស្តូនី និងចក្រភពអង់គ្លេសបានរួមសហការគ្នារៀបចំកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) តាមអនឡាញ ដោយប្រធានបទ "ទប់ស្កាត់ផលប៉ះពាល់នៃសកម្មភាពអាក្រក់ក្នុងបរិយាកាសអ៊ីនធឺណិតដល់ប្រជាជន"។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ អន្តរជាតិ សហប្រតិបត្តិការរដ្ឋ-ឯកជនក្នុងការចែករំលែកព័ត៌មាន កសាងទំនុកទុកចិត្ត ទប់ស្កាត់គ្រោះអាសន្នកើតជម្លោះក្នុងលំហអ៊ីនធឺណិត កសាងការយល់ដឹងរួម បង្កើនសមត្ថភាព បច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថារាល់សកម្មភាពក្នុងលំហអ៊ីនធឺណិតត្រូវសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយគោរពគោលការណ៍ស្ម័គ្រចិត្ត ដែលមិនចាប់បង្ខំអំពីអាកប្បកិរិយាប្រកបដោយមានការទទួលខុសត្រូវរបស់ប្រទេសក្នុងលំហអ៊ីនធឺណិត។ ក្នុងបរិបទកើតជម្លោះនោះ ភាគីទាក់ទិននានាមានការទទួលខុសត្រូវក្នុងការគោរពច្បាប់មនុស្សធម៌ និងការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ចំពោះការរស់នៅរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ