វៀតណាមអះអាងថា៖សន្ទនានិងកិច្ចសហប្រតិបត្តិការនាំមកនូវជោគជ័យសម្រប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប

វៀតណាមអះអាងថា៖សន្ទនានិងកិច្ចសហប្រតិបត្តិការនាំមកនូវជោគជ័យសម្រប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប - ảnh 1
គណៈប្រតិភូវៀតណាមនៅសន្និសីទជាន់ខ្ពស់នីតិកាលទី៣១
នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប


(VOVworld)-នាថ្ងៃទី១មិនា ក្នុងបទថ្លែងមតិនៅសន្និសីទជាន់ខ្ពស់នីតិកាលទី៣១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវប្រទេស
ស្វីស ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីការបរទេសលោក Ha Kim Ngoc
បានអះអាងថា វៀតណាមជឿជាក់ទៅលើតួនាទីរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស
ហើយចាត់ទុកថា កត្តានាំមកនូវជោគជ័យសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នោះគឺ ស្មារតីសហប្រតិបត្តិការនិងការជួបសន្ទនារវាងប្រទេសនានានៃសហគមន៍ អន្តរ
ជាតិ។ លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាង សកម្ម
របស់អង្គការនេះ និងសង្កត់ធ្ងន់ថា ការសន្ទនានិងកិច្ចសហប្រតិបត្តិការជា វិធី
សាស្រ្តមានប្រសិទ្ធិភាពបំផុតក្នុងការដោះស្រាយរាល់បញ្ហាស្តីពីសិទ្ធិមនុស្ស។
នៅទីនេះ លោក Ha Kim Ngoc បានអះអាងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សគប្បីរួម ចំណែកសកម្មថែមទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលទើប នឹងបានសហគមន៍អន្តរជាតិអនុម័ត នោះគឺរបៀបវារៈស្តីពីការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពដល់ឆ្នាំ២០៣០ និងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីបម្រែបម្រួល
អាកាសធាតុ។ អនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងសារជាថ្មីថា វៀតណាមនឹង ខិតខំប្រឹងប្រែងបន្តជាសមាជិកមានការទទួលខុសត្រូវនិងមានការរួមចំណែក
​សកម្ម​ចូលក្នុងសកម្មភាពរបស់ស្ថាប័ននានារបស់អ.ស.បទទួលបន្ទុកសិទ្
ធមនុស្ស ដែលក្នុងនោះមានក្រុមប្រឹក្សាសិទ្ធិមនុស្សនិងក្រុមប្រឹក្សាសេដ្ឋកិច្ច
សង្គម (ECOSOC) ដែលវៀតណាមកំពុងជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ