វៀតណាមអះអាងនូវការធានាសិទ្ធិរបស់ពលការិនីនៅកន្លែងធ្វើការ

(VOVWORLD) - សន្និសីទពលករអន្តរជាតិលើកទី១០៧ កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី៨ មិថុនា នៅទីក្រុងហ្សឺណែវ ដោយមានការចូលរួមរបស់តំណាងចំនួន៥ពាន់នាក់មកពីប្រទេសសមាជិកទាំង១៨៧នៃអង្គការពលកម្មអន្តរជាតិ (ILO)។
វៀតណាមអះអាងនូវការធានាសិទ្ធិរបស់ពលការិនីនៅកន្លែងធ្វើការ - ảnh 1គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ (រូបថត៖ TTXVN) 

ឆ្នាំនេះ អង្គសន្និសីទបានផ្តោតទៅលើបញ្ហាជាច្រើនដូចជាអំពើហឹង្សានៅកន្លែងធ្វើការ សិទ្ធិរបស់ពលករលើទូទាំងពិភពលោក និងពលការិនី ជាដើម។

        នាថ្ងៃទី៥ មិថុនា ជំនួសមុខឲ្យគណៈប្រតិភូសាធារណៈរដ្ឋសង្គមនិយមវៀតណាមចូលរួមសន្និសីទ ILO អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Nguyen Thi Ha បានថ្លែងបទសន្ទរកថា ក្នុងនោះ វាយតំលៃខ្ពស់និងគាំទ្រការផ្ដួចផ្ដើមគំនិតសហសវត្សរបស់ ILO ស្ដីពីការជំរុញសមភាពភេទចំពោះពលការិនីនៅកន្លែងធ្វើការ។

        លោកស្រី Nguyen Thi Ha អះអាងថា ការធានាសិទ្ធិរបស់ពលការិនីនៅកន្លែងធ្វើការគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់របស់រដ្ឋាភិបាលវៀតណាម។ តាមលោកស្រីរូបនេះឲ្យដឹងថា គោលដៅមួយក្នុងចំណោមគោលដៅយុទ្ធសាស្ត្រជាតិស្ដីពីសមភាពភេទដំណាក់កាល ២០១១-២០២០ របស់វៀតណាមនោះគឺកាត់បន្ថយគម្លាតភេទក្នុងវិស័យសេដ្ឋកិច្ច បង្កើនការទាក់ទងរបស់នារីក្រីក្រនៅជនបទ នារីជាជនជាតិភាគតិចចំពោះប្រភពកម្លាំងសេដ្ឋកិច្ច និងទីផ្សារពលករ។ វៀតណាមបានចេញផ្សាយច្បាប់ គោលនយោបាយ និងគម្រោងការណ៍ជាច្រើន ដើម្បីជួយនាទីទាក់ទងជាមួយឱកាសការងារធ្វើ ចូលរួមក្នុងទីផ្សារពលករ និងលើកកំពស់សមត្ថភាពសេដ្ឋកិច្ច។

        នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌសម័យប្រជុំពេញអង្គសន្និសីទពលករអន្តរជាតិលើកទី១០៧ អនុប្រធានអគ្គសម្ព័ន្ធពលករវៀតណាមលោក Tran Van Ly បានថ្លែងបទសន្ទរកថាដែរ។ លោក Tran Van Ly អះអាងថា អង្គការសហជីពគ្រប់ជាន់ថ្នាក់របស់វៀតណាមបានយកចិត្តទុកដាក់ជាច្រើនដល់ការជំរុញសមភាពភេទ ការពារសិទ្ធិរបស់ពលការិនី និងបង្កើនការចូលរួមរបស់ថ្នាក់ដឹកនាំជានារីក្នុងសកម្មភាពសហជីព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ