វេទិការ ARF លើកទី ២៣ អនុម័តលើសេចក្តីថ្លែងការណ៍សហប្រតិបត្តិការរវាងបណ្ដាស្ថាប័នអនុវត្តច្បាប់លើសមុទ្រ


វេទិការ ARF លើកទី ២៣ អនុម័តលើសេចក្តីថ្លែងការណ៍សហប្រតិបត្តិការរវាងបណ្ដាស្ថាប័នអនុវត្តច្បាប់លើសមុទ្រ - ảnh 1
វេទិការ ARF លើកទី ២៣ អនុម័តលើសេចក្តីថ្លែងការណ៍សហប្រតិបត្តិការរវាងបណ្ដាស្ថាប័នអនុវត្តច្បាប់លើសមុទ្រ (VNA)

(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននិងបណ្ដា
 សន្និសីទទាក់ទិន នារសៀលថ្ងៃទី ២៦ កក្កដា នៅរដ្ឋធានី វៀងច័ន្ធ ប្រទេសឡាវ
បានប្រព្រឹត្តទៅវេទិការតំបន់អាស៊ានលើកទី ២៣  (ARF លើកទី ២៣)។
គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
លោក Pham Binh Minh បានចូលរួមបណ្ដាសន្និសីទ។​ នៅវេទិការលើកនេះ
រដ្ឋមន្ត្រីទាំងអស់បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ ARF ដែលជាវេទិការ
សន្ទនាស្តីពីបញ្ហានយោបាយសន្តិសុខ ផលប្រយោជន៍នៅអាស៊ី-ប៉ាស៊ីហ្វិក ជំរុញ
ការកសាងទំនុកទុកចិត្ត កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពស្ថិរភាពក្នុងតំបន់។
 រដ្ឋមន្ត្រីទាំងរូបនេះបានគូសសម្គាល់លទ្ធផលនៃការអនុវត្តផែនការធ្វើសកម្មភាព
អនុវត្តសេចក្តីថ្លែងការណ៍ទស្សនៈវិស័យ ARF ដែលជួយលើកកំពស់ការដោះ ស្រាយ
ជំលោះនិងការសាកល្បងកាន់តែស្មុគស្មាញក្នុងតំបន់ ហើយសង្កត់ធ្ងន់ទៅ
លើភាពចាំបាច់អនុវត្តលើគ្រប់ជ្រុងជ្រោយសកម្មភាពដើម្បីជំរុញដំណើរ ARF។
 សន្និសីទបានអនុម័តលើសេចក្តីថ្លែងការណ៍មួយចំនួនរបស់រដ្ឋមន្ត្រី ARF
ជាពិសេសគឺសេចក្តីថ្លែងការណ៍ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវាងបណ្ដា
ស្ថាប័នអនុវត្តច្បាប់លើសមុទ្រតាមការផ្តើមគំនិតរបស់វៀតណាម។

ទន្ទឹមនឹងនោះ សន្និសីទបានអនុម័តលើរបៀបវារៈដំណាក់កាល ២០១៦-២០១៧
 ក្នុងនោះ វៀតណាមនឹងសហធ្វើអធិបតីក្រុមជួយឧបត្ថម្ភពាក់កណ្ដាល ARF
 ស្តីពីសន្តិសុខនាវាចរណ៍ អាណត្តិ ២០១៧-២០២០ រួមជាមួយអូស្ត្រាលីនិង
សហភាពអឺរ៉ុប។ ស្តីពីទិសដៅនាពេលខាងមុខ បណ្ដារដ្ឋមន្ត្រីបានអះអាងជា
ថ្មីម្តងទៀតនូវ កិច្ចសន្យាបន្តជំរុញវិធានការកសាងទំនុកទុកចិត្ត ព្រមទាំង
 អភិវឌ្ឍន៍វីធានការ ការទូតឲ្យស្របនឹងតម្រូវការក្នុងតំបន់ ហើយសង្កត់ធ្ងន់
ទៅលើសារៈសំខាន់ នៃសេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពីការអនុវត្ត
សេចក្តីថ្លែងការណ៍ទស្សនៈ វិស័យរបស់ ARF ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍
 ARF​ ក្លាយទៅជាវេទិការជាក់ ស្តែងនិងមានចរិតលក្ខណៈធ្វើសកម្មភាព
បង្កើនកិច្ចសហការព្រមៗគ្នារវាង ARF​ជាមួយយន្តការផ្សេងៗទៀតរបស់
អាស៊ាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ