វេទិការអង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាពវៀតណាម២០១៥

វេទិការអង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាពវៀតណាម២០១៥ - ảnh 1
វេទិការអង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាពវៀតណាម២០១៥ (VOV)


        Vovworld-នាព្រឹកថ្ងៃទី១៤ឧសភានៅក្រុងហាណូយវេទិការអង្គភាពអាជីវកម្ម
អភិវឌ្ឍន៍ដ៏ចីរភាពវៀតណាម២០១៥ត្រូវបានរៀបចំឡើង។ ​ថ្លែងមតិនៅវេទិការនេះ
ឧបនាយក​រដ្ឋមន្ត្រី​វៀតណាមលោក Vu Duc Dam ប្រធានក្រុមប្រឹក្សាជាតិ​ទទួល​
បន្ទុកការអភិវឌ្ឍន៍​ដ៏​ចីរភាពនិងលើកកំពស់សមត្ថភាពប្រកួតប្រជែងបានសង្កត់ធ្ងន់
ទៅលើកិច្ចសន្យារបស់​រដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភសហគមន៍អង្គភាព​អាជីវកម្ម
កែលំអរទិន្នផល​កំលាំង​ប្រកួត​ប្រជែងនិងអភិវឌ្ឍន៍ដ៏ចីរភាព។ តាមលោក Vorapong
នាយកទទួលបន្ទុក​ទំនាក់​ទំនង​រដ្ឋាភិបាលដំបន់​អាស៊ី-អាគ្នេយ៍​និងជាសហប្រធាន
ក្រុមប្រឹក្សាអង្គភាព​អាជីវកម្ម​ដើម្បីការអភិវឌ្ឍន៍​ដ៏ចីរភាពវៀត​ណាម​ថា៖

        “នាពេលខាងមុខដើម្បីជំរុញប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ដ៏ចីរភាព យើង​ត្រូវ​
អភិវឌ្ឍន៍នូវឧបករណ៍វាស់វែងមួយដើម្បីកត់ទុកការខំប្រឹងប្រែងរបស់អង្គភាព
​អាជីវកម្ម​ក្នុង​ដំណើរការអភិវឌ្ឍន៍អង្គភាពអាជីវកម្មដ៏ចីរភាពជាងទៀត។ ហេតុ​នេះ
ហើយ ក្រុមប្រឹក្សា​អង្គភាពអាជីវកម្មដើម្បីការអភិវឌ្ឍន៍ដ៏ចីរភាពវៀតណាម​បានដាក់
ផែនការកសាង​ក្រុម​សន្ទស្សន៍អង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាពរួមមានបទដ្ឋាន
ដែលសមស្របនឹងស្ថានភាព​នយោបាយនិងសង្គមវៀតណាមក៏ដូចជា​ទម្លាប់
អន្តរជាតិសំរាប់ភាគីទាក់ទិននានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ