វេទិកាសេដ្ឋកិច្ច-សង្គមវៀតណាមឆ្នាំ ២០២២ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែកញ្ញា នៅទីក្រុងហាណូយ បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការដោយមានទំនួលខុសត្រូវ និងបន្ទាន់មក វេទិកាសេដ្ឋកិច្ច-សង្គម វៀតណាមឆ្នាំ ២០២២ បានបញ្ចប់ទាំងស្រុង នូវខ្លឹមសារកម្មវិធីដែលបានដាក់ចេញប្រកបដោយជោគជ័យ។ 
វេទិកាសេដ្ឋកិច្ច-សង្គមវៀតណាមឆ្នាំ ២០២២ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងវេទិកា (រូបថត៖ TTXVN)

វេទិកានេះត្រូវបានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម បណ្ឌិត្យសភានយោបាយជាតិហូជីមិញ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមរួមសហការរៀបចំឡើង ដោយប្រធាន “ពង្រឹងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសជាតិ លើកកំពស់ការស្តារឡើងវិញ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ប្រធានរដ្ឋសភាលោក  Vuong Dinh Hue បានអញ្ជើញថ្លែងសុន្ទរកថាបិទបញ្ចប់ វេទិកាដោយសង្កត់ធ្ងន់ លើសារនៃការព្យាយាមក្នុងការថែរក្សាមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច។ លោកប្រធានរដ្ឋសភាបានមានប្រសាស ន៍ថា ទីផ្សារគឺជាសរសៃឈាមរបស់សេដ្ឋកិច្ច ដូច្នេះចាំបាច់ត្រូវបន្តស្រុក្រិតរបៀបរបប ដើម្បីបើកទូលាយរាល់ប្រភពធនធាន និងបើកទូលាយទីផ្សារគ្រប់ប្រភេទ។

វេទិកាឆ្នាំនេះបានទាក់ទាញអ្នកចូលរួមផ្ទាល់ ជាង ៤៥០   នាក់; សាស្ត្រាចារ្យ សិក្ខាកាម និងនិស្សិតចំនួន ៦០០ នាក់នៃវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន ៦ ដែលចូលរួមតាមទម្រង់នៃការតភ្ជាប់អ៊ីនធឺណិតទៅកាន់ទីតាំងប្រជុំ។ មតិជាច្រើននៅវេទិកានេះមានការឯកភាពខ្ពស់លើការវាយតម្លៃស្ថានភាពក្នុងពិភព លោកនិងនៅវៀតណាម។ ពោលគឺ ពិភពលោកបន្តប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនដោយសារតែជំងឺរាតត្បាតកូវីដ ១៩។ ជម្លោះរវាងប្រទេសនានានាពេលថ្មីៗនេះធ្វើឲ្យការលំបាកដែលពិភព លោកកំពុងប្រឈមមុខកាន់តែធ្ងន់ធ្ងរ ដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវកាត់ផ្តាច់ បណ្តាលឱ្យតម្លៃថាមពលនិងស្បៀងអាហារកើនឡើង ហើយអតិផរណាក៏បានកើនឡើងជាសកលផងដែរ។ នៅឆ្នាំនេះ ក្រសួងផែនការ និងវិនិយោគបានធ្វើការព្យាករណ៍យ៉ាងប្រុងប្រយ័ត្នបំផុតថា វៀតណាមនឹងសម្រេចបាននូវអត្រាកំណើនលើសពី ៧% ហើយអតិផរណាត្រូវបានរក្សានៅកម្រិត ៤%។ យ៉ាងណាមិញ វៀតណាមក៏សម្រេចបានទំហំពាណិជ្ជកម្មនាំចេញសរុបដ៏ធំដែលត្រូវបានគេព្យាករណ៍ថា នឹងកើនដល់ ៧៥០ ពាន់លានដុល្លារ ប្រហែលច្រើនជាងពីរដងនៃទំហំ GDP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ