វេទិកាស្តីពីការចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិតហាណូយឆ្នាំ ២០១៩ ( Hanoi Innovation Summit)

(VOVWORLD) -   នាថ្ងៃទី ២៩ និងថ្ងៃទី៣០ ខែសីហា នៅមជ្ឈមណ្ឌលសន្និសីទជាតិនឹងប្រព្រឹត្តទៅវេទិកាចាប់ផ្តើមធ្វើអាជីវកម្មដោយច្នៃប្រឌិតថ្មីហាណូយឆ្នាំ ២០១៩  ( Hanoi Innovation Summit) 
វេទិកាស្តីពីការចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិតហាណូយឆ្នាំ ២០១៩ ( Hanoi Innovation Summit) - ảnh 1ពិធីឧទ្ទេសនាមអំពី វេទិកាចាប់ផ្តើមធ្វើអាជីវកម្មដោយច្នៃប្រឌិតថ្មីហាណូយឆ្នាំ ២០១៩  ( Hanoi Innovation Summit)

នេះគឺជាវេទិកាមានទ្រង់ទ្រាយថ្នាក់ជាតិនិងអន្តរជាតិ ដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុងហាណូយ ដោយអង្គការនវានុវត្តភាពនិងច្នៃប្រឌិតសកលលោក Schoolab (ប្រទេសបារាំង) ក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងផែនការ និងការវិនិយោគវៀតណាម។

          វេទិកានេះរំពឹងថានឹងមានការចូលរួមរបស់តំណាងជាង ៣.០០០ នាក់រួមមាន ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថានប័នមជ្ឈិមនិងទីក្រុងហាណូយ ស្ថានទូតនៃប្រទេសមួយចំនួនប្រចាំនៅហាណូយ រួមទាំងវាគ្មិនជាតិនិងអន្តរជាតិជាង ១០០ នាក់ដែលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាព័ត៌មាន ធនធានបរិស្ថាន ជាដើម។

          វេទិកានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ស្មារតី    ចាប់ផ្តើមធ្វើអាជីវកម្មដោយភាពច្នៃប្រឌិតដល់សហគមន៍ ព្រមទាំងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ធនធានក្នុងស្រុកនិងអន្តរជាតិ សំដៅលើកកម្ពស់សកម្មភាពនៃការចាប់ផ្តើមធ្វើអាជីវកម្ម និងដឹកនាំប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិតនៅវៀតណាមផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ