វេទិកាអង្គភាពអាជីវកម្មវៀតណាម-កូរ៉េខាងត្បូង៖ឱកាសសហប្រតិបត្តិការពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច

វេទិកាអង្គភាពអាជីវកម្មវៀតណាម-កូរ៉េខាងត្បូង៖ឱកាសសហប្រតិបត្តិការពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច - ảnh 1
វេទិការអង្គភាពអាជីវកម្មវៀតណាម-កូរ៉េខាងត្បូង៖ឱកាសសហប្រតិបត្តិការពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច

(VOV)_នាថ្ងៃទី១៤មេសា នៅកូរ៉េខាងត្បូង បានប្រព្រឹត្តទៅវេទិកាអង្គភាពអាជី
វកម្មវៀតណាម-កូរ៉េខាងត្បូង៖ឱកាស សំរាប់អង្គភាពអាជីវកម្មទ្រង់ទ្រាយ​តូចនិង
មធ្យម ពីបណ្ដាសកម្មភាពធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាម ដើម្បីជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ស្វែងយល់អំពីឱកាស​សហប្រតិបត្តិ
ការជាមួយគ្នា។​ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅកូរ៉េខាងត្បូង 
លោក Pham Huu Chi បានសង្កត់ធ្ងន់ថា៖ កូរ៉េខាងត្បូង​ជា​វិនិយោគិនបរទេសច្រើន
បំផុតនៅវៀតណាម ដោយមានទឹកប្រាក់វិនិយោគចំនួន ៤៥ពាន់លានដុល្លារអាមេ
រិក និងការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៥​ ទទួលបានជាង៣៦ពាន់លាន
ដុល្លារអាមេរិក។ឯកអគ្គរដ្ឋទូត Pham Huu Chi បានចាត់ទុកថា៖ វៀតណាមនិងកូរ៉េ
ខាងត្បូង មានឱកាសសហប្រតិបត្តិការជា​ច្រើន ដើម្បីបង្កើនថែមទៀតការតភ្ជាប់
ផលិតកម្ម និងពាណិជ្ជកម្ម ដើម្បីទទួល​បានផ្លែផ្កាច្រើនថែមទៀត ក្នុងដំណើការធ្វើ
សមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ