វិទ្យុសំឡេងវៀតណាមនឹងផ្សាយព័ត៌មានរហ័ស ត្រឹមត្រូវ និងទាក់ទាញអំពីមហាសន្និបាតលើកទី១៤ របស់បក្ស
(VOVWORLD) - អគ្គនាយកវិទ្យុសំឡេងវៀត ណាមបានអះអាងថា អង្គភាពនានារបស់ស្ថានីយ៍នឹងបន្តផ្តល់ការផ្សាយព័ត៌មានរហ័ស ត្រឹមត្រូវ និងទាក់ទាញអំពីមហាសន្និបាតលើកទី១៤ របស់បក្ស។
លោក ដូ ទៀន ស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម (VOV) ប្រគល់អំណោយ និងលើកទឹកចិត្តដល់កម្មាភិបាល បុគ្គលិក និងអ្នកកែសម្រួលនៃនាយកដ្ឋានកិច្ចការបរទេស VOV5 ដែលកំពុងបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មានអំពីមហានសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ឌឹក អាញ/VOV5) |
នារសៀលថ្ងៃទី១៨ ខែមករា នៅទីក្រុងហាណូយ លោក ដូ ទៀន ស៊ី សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអគ្គនាយកវិទ្យុសំឡេងវៀត ណាម បានអញ្ជើញទៅទស្សនាអង្គភាពនីមួយៗ ដើម្បីត្រួតពិនិត្យ និងលើកទឹកចិត្តដល់កម្មាភិបាលនិងបុគ្គលិក ដែលកំពុងបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្ស។ អគ្គនាយកវិទ្យុសំឡេងវៀតណាមបានអះអាងថា អង្គភាពនានារបស់ស្ថានីយ៍នឹងបន្តផ្តល់ការផ្សាយព័ត៌មានរហ័ស ត្រឹមត្រូវ និងទាក់ទាញអំពីមហាសន្និបាតលើកទី១៤ របស់បក្ស។
លោក ដូ ទៀន ស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម អញ្ជើញត្រួតពិនិត្យ និងលើកទឹកចិត្តនាយកដ្ឋានព័ត៌មាន VOV1 (រូបថត៖ Le Tuyet/VOV) |
អគ្គនាយកវិទ្យុសំឡេងវៀតណាមបានអញ្ជើញទៅត្រួតពិនិត្យ និងលើកទឹកចិត្តដល់នាយកដ្ឋានព័ត៌មាន VOV1 នាយកដ្ឋានចរាចរណ៍ជាតិ VOV នាយកដ្ឋានវប្បធម៌-សង្គម និងជនជាតិ VOV2 នាយកដ្ឋានការបរទេស VOV5 កាសែតអនឡាញសំឡេងវៀតណាម (VOV.VN) កាសែតអនឡាញ VTCnews មជ្ឈមណ្ឌលផលិត និងរក្សាទុកកម្មវិធី និងស្ថានីយ៍ផ្សាយ Me Tri។ លោកអគ្គនាយកបានសរសើរអង្គភាពនានាចំពោះកិច្ចខិតខំប្រឹងប្រែងឃោសនាដ៏សកម្ម រស់រវើក ស្វាហាប់ គួរឱ្យចាប់អារម្មណ៍ និងសម្បូរបែប ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទាក់ទងនឹងការរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស និងសម្រាប់ផែនការជាក់លាក់បម្រើក្នុងអំឡុងពេល និងក្រោយមហាសន្និបាត។
លោក ដូ ទៀន ស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម អញ្ជើញត្រួតពិនិត្យឧបករណ៍ដែលប្រើប្រាស់សម្រាប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ Thanh Cong/VOV.VN) |
អគ្គនាយកវិទ្យុសំឡេង វៀតណាម លោក ដូ ទៀន ស៊ី បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងប្រធានបទ៖ “ជាមួយបក្សពោរពេញទៅដោយទំនុកចិត្ត និងសេចក្តីស្រឡាញ់” អង្គភាពនីមួយៗនៃវិទ្យុសំឡេងវៀតណាមបានបង្ហាញយ៉ាងរស់រវើកនូវខ្លឹមសារ តាមរយៈកម្មវិធីដ៏សម្បូរបែប និងចម្រុះ សំឡេងដ៏ទាក់ទាញ និងបទបង្ហាញដ៏ស្រស់ស្អាតនៅលើវេទិកាឌីជីថល។ យើងជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្ត បទពិសោធន៍ និងប្រពៃណីដ៏យូរអង្វែងរបស់វិទ្យុសំឡេងវៀតណាម យើងបានធ្វើល្អក្នុងការផ្សព្វផ្សាយមុនមហាសន្និបាត និងក្នុងអំឡុងពេល និងក្រោយមហាសន្និបាត វិទ្យុសំឡេងវៀតណាមនឹងផ្តល់ព័ត៌មានឱ្យបានឆាប់ ទាន់ពេលវេលា រហ័ស ត្រឹមត្រូវ និងទាក់ទាញ”។
ក្នុងឱកាសនេះ អគ្គនាយកវិទ្យុសំឡេងវៀតណាម បានប្រគល់អំណោយ និងលើកទឹកចិត្តដល់ក្រុមកម្មាភិបាល អ្នកយកព័ត៌មាន អ្នកបច្ចេកទេស និងបុគ្គលិក ដែលបានអនុវត្តភារកិច្ចផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស៕