វិស័យទេសចរណ៍ខិតខំទទួលប្រាក់ចំណូល ១ពាន់ទ្រីលានដុងក្នុងឆ្នាំ ២០២៥
(VOVWORLD) - វិស័យទេសចរណ៍នៅតែបន្ត ទាញយកអត្ថប្រយោជន៍ដើម្បីជំរុញសកម្មភាពទេសចរណ៍ឱ្យពន្លឿនល្បឿនយ៉ាងខ្លាំង ដោយខិតខំសម្រេចបាននូវគោលដៅខ្ពស់ជាងក្នុងឆ្នាំនេះ។
ក្នុងឆ្នាំ ២០២៤ ជាមួយនឹងគោលនយោបាយទិដ្ឋាការបើកចំហរ និងមានប្រសិទ្ធភាពពីសកម្មភាពពន្លឿននិងផ្សព្វផ្សាយទេសចរណ៍ វិស័យទេសចរណ៍វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ១៧,៥ លាននាក់ កើនឡើង ៣៩,៥% បើធៀបនឹងឆ្នាំ ២០២៣ ហើយសម្រេចបានគោលដៅដែលបានកំណត់។ ក្នុងឆ្នាំនេះ នាយករដ្ឋមន្ត្រីបានអនុម័តលើផែនការរៀបចំប្រព័ន្ធទេសចរណ៍វៀតណាមដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះជាមូលដ្ឋានគ្រឹះដើម្បីខេតុក្រុងនានា រួមជាមួយនឹងក្រសួង ស្ថាប័នមជ្ឈិម អនុវត្តផែនការសកម្មភាពឆ្នាំ ២០២៥ ដោយមានគោលដៅជាក់លាក់ ដើម្បីសុក្រិត្យហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្នែកទេសចរណ៍មានលក្ខខណ្ឌដើម្បីអភិវឌ្ឍន៍។
នៅឆ្នាំនេះ វិស័យទេសចរណ៍បន្តទាញយកអត្ថប្រយោជន៍ដើម្បីជំរុញសកម្មភាពទេសចរណ៍ឱ្យពន្លឿនយ៉ាងខ្លាំង ដោយខិតខំសម្រេចបាននូវគោល ដៅកាន់តែខ្ពស់ជាង។ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានឲ្យដឹងថា៖ “ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ ២០៣០ ដែលនាយករដ្ឋមន្ត្រីបានអនុម័ត និងជាពិសេសអនុវត្តផែនការរៀបចំប្រព័ន្ធទេសចរណ៍វៀតណាមដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ផ្នែកទេសចរណ៍ បានកំណត់គោលដៅទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២២ - ២៣ លាននាក់ បម្រើភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១២០ - ១៣០ លាននាក់ និងទទួលប្រាក់ចំណូលសរុប ១ ពាន់លានដុង (ប្រហែល ៤០ ពាន់លានដុល្លារអាមេរិក) ។ នេះជាការខិតខំប្រឹងប្រែងដ៏អស្ចារ្យជាមួយនឹងតួលេខគួរឱ្យចាប់អារម្មណ៍”៕